សន្និសីទគណៈប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលើកទី១៥បើកនៅហាណូយ

សន្និសីទគណៈប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលើកទី១៥បើកនៅហាណូយ - ảnh 1
សន្និសីទគណៈប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលើកទី១៥ (រូបថត៖qdnd.vn)

(VOVworld) - នាព្រឹកថ្ងៃទី២២ សីហា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានរៀបចំសន្និសីទគណៈប្រធានលើកទី១៥
និតិកាលទី៧ សំដៅផ្ដល់មតិចំពោះគម្រោងរបាយការណ៍និងលក្ខ័និ្តកៈនៃគណៈកម្មា
ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដែលបានដាក់ជូនឡើងមហាសន្និបាត
ដំណាងទូទាំងប្រទេសរបស់រណសិរ្សមាតុភូមិវៀតណាម និតិកាលទី៨ អាណតិ្ត
២០១៤-២០១៩ ដោយមលោក Nguyen Thien Nhan  ប្រធានគណៈកម្មាធិការមជ្ឈឹម
មាតុភូមិវៀតណា ធ្វើអធិបតីក្នុងសន្និសីទនេះ។បណ្ដាដំណាងបានប្រមូលផ្ដុំពិភាក្សា
អំពីប្រធានបទនៃសន្និសីទ ស្ថានភាពប្លុកមហាសាមគ្គីភាពប្រជាជាតិ បណ្ដាមេរៀន
ទិសដៅ និងកម្មវិធីធ្វើសកម្មភាពចំនួន៥ក្នុងអាណតិ្តខាងមុខនេះ។បណ្ដាតំណាងបាន
អះអាងថា មហាសន្និបាតនិតិកាលទី៨នៃរណសិរ្សមាតុភូមិវៀតណាម ត្រូវកំណត់យ៉ាង
ច្បាស់លាល់នូវបញ្ហាមហាសាមគ្គីភាព សាមគ្គីភាពនៅក្នុងបក្ស សាមគ្គីបណ្ដាជនជាតិ
សាសនា និងអន្តរជាតិ។ដូច្នេះ សន្និសីទនេះលើកកំពស់ការប្ដេជ្ញាចិត្ត គឺពង្រីកកម្លាំង
មហាសាមគ្គីភាពជាតិ រក្សារឹងមាំសន្តិភាព អធិបតេយ្យភាពជាតិកសាងប្រទេសជាតិ
ឲ្យសម្បូរធូធារ ប្រជាធិបតេយ្យ យុត្តិធម៏អារយ្យធម៏និងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ