សន្និសីទគំរូឆ្នើមក្នុងកងទ័ពទាំងមូលរៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ
|
សន្និសីទ( VOV ) |
(VOV)_នាព្រឹកថ្ងៃទី ២៤ សីហា នៅទីក្រុងហាណូយ សមូហភាព និងបុគ្គលចំនួន ១៥០ ក្នុងជួរកងទ័ពទាំងមូល បានដំណាងអោយជនគំរូឆ្នើមចំនួនជិត៣ពាន់នាក់ក្នុង
ការសិក្សានិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ បានចូលរួមសន្និសីទគំរូ ឆ្នើម ក្នុងកងទ័ពទាំងមូលបានរៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang រួមជាមួយបណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមបាន អញ្ជើញ ចូលរួមសន្និសីទលើកនេះ។ ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា÷
“ ក្រោយរយះពេល២ឆ្នាំ អនុវត្តសារាចរលេខ០៣ របស់ការិយាល័យនយោបាយ និងសារាចរលេខ ៣១៧ របស់ គណះកម្មាធិការបក្សយោធា កម្មាភិបាលនិងយុទ្ធជនទាំងមូលបានបង្ហាញច្បាស់លាស់ជាង នូវមនសិកាហ្វឹកហាតលត់ដំ អនុវត្តតាមច្បាប់
…។ល។ ចលនាប្រឡងប្រណាំងដណ្ដើមជ័យជំនេះក្នុងកងទ័ពទាំងមូល ត្រូវបានផ្សា
ភ្ជាប់ ជាមួយខ្លឹមសាររៀនសូត្រនិងធ្វើតាមពាក្យទន្មានរបស់លោកប្រធានហូជីមិញ៕”