សន្និសីទចតុភាគីទទួលបានសេចក្តីថ្លែងការរួមអំពីអ៊ុយក្រែន
|
សន្និសីទចតុភាគីទទួលបានសេចក្តីថ្លែងការរួមអំពីអ៊ុយក្រែន (Image: Vietnam+) |
(VOVworld) – នារាត្រីថ្ងៃទី ១៧ មេសា (តាមម៉ោងវៀតណាម) សន្និសីទចតុ
ភាគីរវាងរុស្ស៊ីអាមេរិកសហភាពអឺរ៉ុប (EU) និងរដ្ឋអំណាចបណ្តោះអាសន្ន
របស់អ៊ុយក្រែន ដែលបានប្រព្រឹត្តទៅ នៅទីក្រុង Geneva ស្វីស ទទួលបាន សេចក្តីថ្លែងការរួមដែលកំណត់ជំហានជាក់ស្តែងដើម្បីបន្ធូស្រាលភាពតាន
តឹងនៅ អ៊ុយក្រែនដោយមានខ្លឹមសារស្នូលសំខាន់ចំនួន ៧។ តាមនោះ ភាគី
នានាត្រូវ ជៀសវាងការប្រើប្រាសើកំលាំង គំរាមកំហែង ឬ បង្ករឿងហេតុ។
ភាគីនានា ចូលរួមសន្និសីទបានថ្កោលទោសយ៉ាងខ្លាំក្លាចំពោះការប្រកាន់ពួធ
សាសន៍និង សាសនា។ ក្រុមប្រដាប់អាវុធខុសច្បាប់ទាំងឡាយត្រូវរំសាយនិង
ដកចេញពី បណ្ដាទីស្នាក់ការរដ្ឋអំណាចដែលពួកគេកំពុងទន្ទ្រាន់កាន់កាប់។
ច្បាប់លើកលែង ទោសនឹងធានាសំរាប់បាតុករទាំងអស់ចាកចេញពីអាគារ
សាធារណៈនិងប្រគល់ អាវុធ។ ភាគទាំង ៤ បានឯកភាពថា៖ ក្រុមបេសកម្ម
ពិសេសរបស់អង្គការ សន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OBSCE) ត្រួវដើរ
តួនាទីជួរមុខក្នុងការជួយឧបត្ថម្ភរដ្ឋអំណាចអ៊ុយក្រែននិងបណ្ដាសហគមន៍នៅ
តំបន់ក្នុងការអនុវត្តរាល់ វិធានការបន្ធូស្រាលភាពតានតឹងនាពេលខាងមុខ។
អាមេរិក EU និងរុស្ស៊ីនឹងគាំទ្រក្រុមបេសកម្មពិសេសពោលខាងលើ រួមមានការ ចាត់បញ្ជូនអ្នកសង្កេតការផងដែរ។ ដំណើរការកែទម្រង់រដ្ឋធម្មនុញ្ញត្រូវបាន
ប្រកាសដោយតម្លាភាពលើគ្រប់វិស័យនិងមានការទទួលខុសត្រូវ។ ដំណើរការ
នេះនឹងត្រូវបានអនុវត្តតាមរយៈការរៀបចំសន្ទនាជាតិដ៏ទូលំទូលាយនិងការ
ពិនិត្យមើលមតិអំពីការធ្វើវិសោធនកម្មដោយបើកចំហរ។ ភាគីនានាបានសង្កត់
ធ្ងន់ទៅលើសារៈសំខាន់នៃស្ថិភាពសភាពការណ៍សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅ
អ៊ុយក្រែនហើយត្រៀមខ្លួនជាស្រេចពិភាក្សាអំពីវិធានការជួយឧបត្ថម្ភបន្ថែមក្នុង
ក្របខ័ណ្ឌអនុវត្តបណ្ដា ជំហានពោលខាងលើ៕