សន្និសីទចូលរួមមតិសំរាប់ឯកសារមហាសន្និបាតលើកទី៨របស់រណសិរ្សមាតុភូមិវៀតណាម
(VOVworld) - នាព្រឹកថ្ងៃទី៤ សីហា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាម បានរៀបចំសន្និសីទចូលការរួមមតិសំរាប់គម្រោងឯក
សារនៃមហាសន្និបាតដំណាងលើទូទាំងប្រទេស របស់រណសិរ្សមាតុភូមិវៀតណាម
លើកទី៨។មហាសន្និបាតនេះ ជាឱកាសដើម្បីបង្ហាញកម្លាំងមហាសាមគ្គីភាពជាតិ ក៏
ដូចជាសំលេងនិងឆន្ទៈសាមគ្គីភាពរបស់បណ្ដាស្រទាប់ប្រជាជនចំពោះកិច្ចការកសាង
និងការពារមាតុប្រទេស។លោក Tran Hau អតីតអគ្គនិពន្ធនាយកនៃទស្សនវដ្ដី Mat tran បានចាត់ទុកថា៖
“ខ្ញុំសូមស្នើរថា គួរតែប្រកាសកម្មវិធីមហាសាមគ្គីភាពជាតិដើម្បីមាតុប្រទេសវៀត
ណាមសន្តិភាព ឯកភាព ឯករាជ្យប្រជាធិបតេយ្យ និងសម្បូររុងរឿង។ខ្ញុំចាត់ទុកថា ជន
រួមជាតិចំនួន៩០លាននាក់មានគោលបំណងគឺឆ្ពោះទៅមហាសន្និបាតដើម្បីស្ដាប់លឺ
សំលេង និងស្ដាប់សេចក្ដីអំពាវនាវរបស់មហាសន្និបាតនេះ។”
|
ទិដ្ឋភាពនៃសន្និសីទនេះ(រូបថត៖TTXVN) |
អំពីការចូលរួមមតិសំរាប់គម្រោងឯកសារ លោក Nguyen Tien Vo អនុប្រធានក្រុម
ប្រឹក្សាពិគ្រោះកិច្ចការបរទេសនិងជនវៀតណាមនៅឯបរទេស បានស្នើរថា ត្រូវបើក
ចេញការធ្វើចលនាដើម្បីលើកកំពស់តួនាទីកិត្យានុភាពរបស់រណសិរ្ស។លោក បាន
ឲ្យដឹងថា៖
“យើងគួរតែបើកការធ្វើចលនាប្រជាជនទាំងមូលចូលរួមបង្ការប្រឆាំងអំពើពុក
រលួយ ខ្ជះខ្ជាយ និងអនុវត្តការសន្សំសំចៃ។ចលនារនេះមានអត្ថន័សំខាន់ក្នុងការ
កសាងបក្ស រដ្ឋអំណាចឲ្យស្អាតស្អំនិងរឹងមាំ។ចលនារទី២គឺចលនាប្រទេសទាំងមូល
រួមកម្លាំងពលំការពារអធិបតេយ្យភាពរបស់មាតុប្រទេស”៕