សន្និសីទជាន់ខ្ពស់ APEC លើកទី ២១ បញ្ចប់
|
រដ្ឋមន្ត្រីការបរទេសនិងជាសមាជិកគណៈប្រតិភូវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់ APEC 21 លោក Pham Binh Minh (Image: radio.vn) |
Vovworld-សម័យបញ្ចប់សន្និសីទជាន់ខ្ពស់ APEC លើកទី២១បានប្រព្រឹត្តទៅ
នារសៀលថ្ងៃទី៨តុលានៅឥណ្ឌូនេស៊ី ជាមួយការដែលថ្នាក់ដឹកនាំប្រទេស
សមាជិកចំនួន២១បានអនុម័តលើសេចក្តីថ្លែងការណ៍ “អាស៊ី-ប៉ាស៊ីហ្វិកម្ចាស់
ការ កំលាំងចលករសំរាប់កំណើនសកល” និង “គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុ
ភាគីនិងសន្និសីទរដ្ឋមន្ត្រីលើកទី៩របស់អង្គការពាណិជ្ជកម្មពិភពលោក”។
សេចក្តីថ្លែងការណ៍ក៏សង្កត់ធ្ងន់ថាបណ្ដាសមាជិក APEC បានឯកភាពគាំទ្រ
វៀតណាមទទួលរៀបចំសន្និសីទជាន់ខ្ពស់ APEC លើកទី២៥ នាឆ្នាំ២០១៧។
រដ្ឋមន្ត្រីការបរទេសនិងជាសមាជិកគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ
ជាន់ខ្ពស់ APEC 21 លោក Pham Binh Minh បានអះអាងថា៖
“បង្កើនកិច្ចសហប្រតិបត្តិការសំដៅជំរុញការអភិវឌ្ឍន៍ចីរភាពផ្សាភ្ជាប់នឹងសមភាពក្លាយទៅជាខ្លឹមសារអាទិភាពមួយរបស់សន្និសីទឆ្នាំនេះ។ ជាលើក
ដំបូងបណ្ដាថ្នាក់ដឹកនាំ APEC បានអនុម័តលើដំណើរការសហប្រតិបត្តិការ
សន្តិសុខស្បៀងអាហារ APEC ដល់ឆ្នាំ២០២០ ការផ្ដើមគំនិត APEC អំពី
កិច្ចសហប្រតិបត្តិការបណ្ដាបញ្ហាទាក់ទិនដល់មហាសាគរនិងជំរុញកិច្ច
សហប្រតិបត្តិការទប់ទល់នឹងការសាកល្បងសន្តិសុខស្បៀងអាហារ-ទឹក
-ថាមពល៕”