សន្និសីទជាន់ខ្ពស់ Sochi-គ្រឹះស្ថានសម្រាប់ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យរុស្ស៊ី-អាស៊ាន

សន្និសីទជាន់ខ្ពស់ Sochi-គ្រឹះស្ថានសម្រាប់ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យរុស្ស៊ី-អាស៊ាន - ảnh 1
សន្និសីទជាន់ខ្ពស់ Sochi-គ្រឹះស្ថានសម្រាប់ទំនាក់ទំនង ដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យរុស្ស៊ី-អាស៊ាន


(VOVworld)-ក្នុងការឆ្លើយសម្ភាសរបស់ទីភ្នាក់ងារសាព័ត៌មាន RIA Novosti របស់
រុស្ស៊ី​ចំពោះមុខសន្និសីទជាន់ខ្ពស់រំលឹកខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនង សន្ទនាអាស៊ាន-រុស្ស៊ីដែលប្រព្រឹត្តទៅនៅទីក្រុង Sochi នាថ្ងៃទី១៩និងទី២០ឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក​Nguyen Thanh Son បានសង្កត់ ធ្ងន់ថា វៀតណាមចាត់ទុកព្រឹត្តិការណ៍នេះជាគ្រឹះស្ថានសម្រាប់ជម្រុញទំនាក់ទំ​នងដៃគូរ
យុទ្ធសាស្ត្រទ្វេភាគីដោយឈរលើវិស័យចំនួនបីរួមមាននយោបាយ- សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌-សង្គម។​តាមលោក Nguyen Thanh Son ថា ទំនាក់ទំនង
សហប្រតិបត្តិការរវាងរុស្ស៊ីជាមួយអាស៊ាននឹងជួយពង្រឹងសន្តិភាព​និងការស្ថិរ
ភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ក៏យោងតាមលោក Nguyen Thanh Son ដែរថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីជាមួយវៀតណាមលើវិស័យរុករក ប្រេងឧស្ម័ន ជាវិស័យសំខាន់បំផុតនិងមានសក្តានុពលខ្លាំងបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ