សន្និសីទជាន់ខ្ពស់ចលនាមិនចូលបក្សសម្ព័ន្ធលើកទី១៦បើកជាផ្លូវការនៅទីក្រុងTehran ​


សន្និសីទជាន់ខ្ពស់  ចលនាមិនចូលបក្សសម្ព័ន្ធ (NAM) លើកទី១៦ ត្រូវ​បាន​បើកជាផ្លូវការ នៅទីក្រុង Tehran អ៊ីរ៉ង់ នាថ្ងៃទី៣០ សីហា។ ​ចូលរួម​សន្និសីទ​លើក​នេះ មានថ្នាក់ដឹកនាំចំនួន ៤០រូចជាថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល បណ្ដារដ្ឋមន្ត្រីការ
បរទេស នៃប្រទេសជាសមាជិកចំនួន ១២០ រួមជាមួយ​ដំណាងរបស់​ប្រទេស​ជាង​ ៣០ និងអង្គការអន្តរជាតិទៀតផង។ គណះប្រតិភូ​វៀតណាម ដឹកនាំដោយ រដ្ឋ
មន្ត្រីក្រសួង​ការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ចើញចូលរួម​សន្និសីទលើកនេះ។

សន្និសីទជាន់ខ្ពស់ចលនាមិនចូលបក្សសម្ព័ន្ធលើកទី១៦បើកជាផ្លូវការនៅទីក្រុងTehran ​ - ảnh 1
សន្និសីទជាន់ខ្ពស់ ចលនាមិនចូលបក្សសម្ព័ន្ធ (NAM) លើកទី១៦(http://baobaclieu.vn)

          ថ្លែងមតិនៅបិធីបើកសន្និសីទ ប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi អតីតប្រធាន និងប្រធានាធិបតីអ៊ីរង់ Mahmoud Ahmadinejad ប្រធានថ្មីរបស់​ចលនាមិនចូលបក្ខសម្ព័ន្ធ បានអះអាងនូវការប្តេជ្ញាចិត្ត រួមជាមួយបណ្ដាប្រទេស
ជាសមាជិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ខំប្រឹងប្រែងកសាងសណ្ដាប់ធ្នាប់​ពិភពលោកប្រកបដោយសមភាពជាង មានការចូលរួមរបស់បណ្ដាប្រទេសជា
សមាជិកប្រកបដោយមានប្រសិទ្ធភាពជាង …ជាដើម។

          នាថ្ងៃនេះដែរ នៅខាងក្រៅសន្និសីទ រដ្ឋមន្ត្រីក្រសួងការបរទេស Pham
Binh Minh បានមានជំនួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីកម្ពុជា និង Bhutan រដ្ឋ​មន្ត្រីក្រសយងការបរទេសឥណ្ឌូនេស៊ី សិង្ហបូរី …។ល។

          មុននោះ នាថ្ងៃទី ២៨ និងថ្ងៃទី ២៩ សីហា ឯកអគ្គរដ្ឋទូត ប្រធាន​គណះ
ប្រតិភូ​វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ Le Hoai trung បានដឹកនាំ
គណះ​ប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនិងថ្លែងមតិនៅ​ជំនួបពិភាក្សា។ ឯកអគ្គរដ្ឋទូត អះអាងថា៖ ជាសមាជិកសកម្ម និងមានការ​ទទួលខុសត្រូវរបស់
អាស៊ាន ​និងចលនាមិនចូលបក្ខសម្ព័ន្ធ វៀតណាមសន្យាជាមួយបណ្ដា​ប្រទេស​អាស៊ាន និងបណ្ដាដៃគូអន្តរជាតិផ្សេងៗទៀត ជំរុញខឿនសន្តិភាព ស្ថិរភាព 
និងអភិវឌ្ឍន៍នៅក្នុងតំបន់ កសាងសហគមអាស៊ានប្រកបដោយខ្លាំងមាំមួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ