សន្និសីទជាន់ខ្ពស់ចលនាមិនចូលបក្សសម្ព័ន្ធលើកទី១៦បិទនៅទីក្រុង Tehran អ៊ីរ៉ង់

នាយប់ថ្ងៃទី ៣១ សីហា សន្និសីទជាន់ខ្ពស់ ចលនាមិនចូលបក្សសម្ព័ន្ធលើកទី ១៦
(NAM) បានបិទនៅទីក្រុង Tehran អ៊ីរ៉ង់។ ក្រោយរយៈពេល ២ ថ្ងៃពិភាក្សារសន្និសីទ
បានឯភាពអនុម័ត្តលើឯកសារចុងក្រោយដែលបង្ហាញនូវទស្សនៈនិងទឹសដៅធំរបស់
NAM លើវិស័យសន្តិសុខ នយោបាយ សេដ្ឋកិច្ច សង្គម សិទ្ធិមនុស្ស បណ្ដាបញ្ហា
អន្តរជាតិនិងតំបន់។ ស្តីពីស្ថានភាពនៅអាស៊ីអាគ្នេយ៍ ឯកសារអះអាងគោលជំហរ
ឡើងវិញរបស់ចលនាអំពីដំណោះស្រាយបណ្ដាជំលោះអាធិបតេយ្យភាពនិងបរណ
ភាពដែនដីនៅសមុទ្រខាងកើតដោតសន្តិវិធីនិងច្បាប់អន្តរជាតិគាំទ្រសេចក្តី
ថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និង ក្រមសិលធម៍នៅសមុទ្រខាងកើត (COC)។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេស
វៀតណាម Pham Binh Minh បានអះអាងថា៖ គឺជាប្រទេសជាសមាជិករបស់សន្ធិសញ្ញា
មិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ឆ្នាំ ១៩៦៧ និងអនុញ្ញា អ.ស.ប. ស្តីពី
ច្បាប់សមុទ្រ ឆ្នាំ ១៩៨២ វៀតណាមសន្យាយ៉ាងខ្លាំងក្លាចំពោះដំណោះស្រាយបណ្ដា
ជំលោះខាងអធិបតេយ្យភាពនិងបូរណភាពដែនដីដោយស្របនឹងច្បាប់អន្តរជាតិ
ក្នុងនោះមាន អនុសញ្ញា អ.ស.ប.ស្តីពីច្បាប់សមុទ្រ៕

សន្និសីទជាន់ខ្ពស់ចលនាមិនចូលបក្សសម្ព័ន្ធលើកទី១៦បិទនៅទីក្រុង Tehran អ៊ីរ៉ង់ - ảnh 1
សន្និសីទជាន់ខ្ពស់ចលនាមិនចូលបក្សសម្ព័ន្ធលើកទី ១៦ (NAM) បានបិទនៅទីក្រុង Tehran អ៊ីរ៉ង់។

ប្រតិកម្មទៅវិញ

ផ្សេងៗ