សន្និសីទជាន់ខ្ពស់បណ្តាប្រទេសប្រើប្រាស់ភាសាបារាំងលើកទី១៦បានបារព្ធយ៉ាងឧិឡារិកនៅប្រទេស Madagascar

(VOVworld)- នាព្រឹកថ្ងៃទី២៦វិច្ឆិកា តាមម៉ោងតំបន់ ពោលគឺរសៀលថ្ងៃទី២៦វិច្ឆិកា
 តាមម៉ោងហាណូយ នៅរដ្ឋធានី Antananarivo ប្រទេស Madagascar បានប្រព្រឹត្តទៅ
ពិធីបើកសន្និសីទជាន់ខ្ពស់បណ្តាប្រទេសប្រើប្រាស់ភាសាបារាំងលើកទី១៦។​ចូលរួមក្នុង
សន្និសីទនេះមានប្រធានរដ្ឋ ប្រធានាធិបតី នាយករដ្ឋមន្ត្រីចំនួន៣០នាក់និងសមា
ជិកភាពនៃអង្គការអន្តរជាតិ Francophone និងអង្គការអន្តរជាតិ តំបន់ជាច្រើន។

        នៅក្នុងសន្និសីទលើកនេះ​ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជាតំនាង
តែមួយគត់មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានអញ្ជើញថ្លែងមតិនៅក្នុង សន្និសីទ។
 អញ្ជើញបើកសុន្ទរកថា ប្រធានរដ្ឋលោក Tran Dai Quang បានតាងនាមថ្នាក់ដឹកនាំ
បក្ស រដ្ឋនិងប្រជាជនវៀតណាម ផ្ញើរសេចក្តីចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត
ដល់រដ្ឋនិងប្រជាជនគុយបាចំពោះការលាចាកលោករបស់អគ្គមគ្គទេស Fidel Casro។

សន្និសីទជាន់ខ្ពស់បណ្តាប្រទេសប្រើប្រាស់ភាសាបារាំងលើកទី១៦បានបារព្ធយ៉ាងឧិឡារិកនៅប្រទេស Madagascar - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទ


        ថ្លែងមតិក្នុងពិធីបើក លោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រ
សហគមន៍ Francophone បានខិតខំប្រឹងប្រែងជម្រុញភាពពហុបែប ភាសា វប្បធម៌
ការពារនិងរក្សាអត្តសញ្ញាណជាតិក្នុងបរិបទសមាហរណកម្ម ។ លោក Tran Dai Quang
បានចាត់ទុកថា ជាសមាជិកភាពសកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍
Francophone វៀតណាមបានម្ចាស់ការ ចូលរួមរាល់កម្មវិធីសហប្រតិបត្តិការរបស់សហ
គមន៍ រួមចំណែកចូលក្នុងភាពសម្បូររុងរឿងរួម។

        “វៀតណាមគាំទ្រនូវខ្លឹមសារពាក់ព័ន្ធក្នុងពង្រៀងសេចក្តីប្រកាសសន្និសីទ សម្តែង
ការសន្យាយ៉ាងខ្លាំងក្លារបស់វៀតណាមក្នុងការជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
Francophone ។វៀតណាមមានគោលនយោបាយនិងត្រៀមជាស្រេច ធ្វើឲ្យស៊ីជម្រៅថែម
ទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសប្រើប្រាស់ភាសាបារំាងដទៃ ចែក
រំលែកបទពិសោធន៍អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាមួយប្រទេសជាមាជិកភាពជា
ពិសេសគឺបណ្តាប្រទេសអាហ្វ្រិក”។

        ប្រធានរដ្ឋបានស្នើរឲ្យសហគមន៍ Francophone ជម្រុញនិងជួយឧបត្ថម្ភការអនុវត្ត
របៀបវារៈឆ្នាំ២០៣០ និងកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ ។ស្តីពី
បញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋលោក Tran Dai Quang បានស្នើថា៖  

        “វៀតណាមមានបំណងសហគមន៍ Francophone​បន្តមានសម្លេងបរានុម័តអំពី
ស្ថានភាពនៅសមុទ្រខាងកើត និងអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាមិនប្រើប្រាស់
អំពើហឹង្សា ដោះស្រាយជម្លោះដោយ សន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុង
នោះមានអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ”។

        ប្រធានរដ្ឋបានអះអាងថា វៀតណាមជាស្ពានតភ្ជាប់សហគមន៍ Francophone
ជាមួយសហគមន៍អាស៊ាននិងអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីរួមកម្លាំងកាយចិត្តដើម្បីពិភព
សន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍និរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ