សន្និសីទជាន់ខ្ពស់លើកទី២គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិត្រូវបានបើកនៅទីក្រុងហូជីមិញ

សន្និសីទជាន់ខ្ពស់លើកទី២គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិត្រូវបានបើកនៅទីក្រុងហូជីមិញ - ảnh 1
សន្និសីទជាន់ខ្ពស់លើកទី២គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិត្រូវបានបើកនៅ ទីក្រុងហូជីមិញ(VOV)

(VOV)_នាថ្ងៃទី ៥ មេសា នៅទីក្រុងហូជីមិញ ​នាយករដ្ឋមន្ត្រី​វៀត​ណាម លោក
 Nguyen Tan Dung នាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong នាយករដ្ឋ មន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែន បេសកជន​ពិសេសរបស់នាយករដ្ឋមន្ត្រីថៃ រដ្ឋ
មន្ត្រី ក្រសួងធនធានទឹកចិន និងរដ្ឋមន្ត្រី​ក្រសួងការបរទេសមីយ៉ាន់ម៉ា បានដឹកនាំ​គណៈប្រតិភូចូលរួម​​សន្និសីទជាន់ខ្ពស់លើកទី២គណៈកម្មាធិការទន្លេមេគង្គអន្តរ
ជាតិ។​ដោយ​មានប្រធានបទ៖ សន្តិសុខទឹក ថាមពល ស្បៀងអាហារនៅក្នុងសភាព
ការណ៍ បំរែបំរួលអាកាសធាតុ នៅក្នុងតំបន់ដីសណ្ដ​ទន្លេមេគង្គ។ សន្និសីទ​លើកនេះ ប្រមូលផ្តុំទៅលើការវាយតំលៃលទ្ធផលអនុវត្តសេចក្ដីថ្លែងការណ៍ Hua Hin ឆ្នាំ  ២០១០ ពិភាក្សាអំពីរាល់ឱកាស និងការលំបាកសាកល្បង​ចំពោះតំបន់ដីសណ្ដ​ទន្លេមេគង្គ និងតួនាទីរបស់គណៈកម្មាធិការ​ទន្លេមេគង្គ…។ល។

          ថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung បានចាត់ទុកថា៖ បណ្ដាប្រទេសត្រូវបង្កើនកិច្ចសហប្រតិបត្តិការ​ក្នុងតំបន់ ពិសេស គឺបណ្ដាប្រទេសនៅតាមមាត់ទន្លេ តាមរយៈបណ្ដាយន្តការ​ពហុទិស យន្តការអនុ
តំបន់ ដូចជា៖គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិ…ជាដើម។ 

          បន្ទាប់ពីការថ្លែងមតិរបស់បណ្ដាប្រធានគណៈប្រតិភូនៃប្រទេស​និមួយៗ  នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអធិប្បាយអំពី៖សេចក្ដី​ថ្លែងការណ៍ ទីក្រុងហូជីមិញ បន្តអះអាងនូវការសន្យានានានៅ ទីក្រុង Hua Hin ( ថៃ) និង នាំចេញទិសដៅអភិវឌ្ឍន៍ថ្មីសំរាប់គណៈកម្មាធិការ​ទន្លេ​មេគង្គ​អន្តរជាតិ ក្នុង
ដំណាក់ កាលខាងមុខនេះ.។
​           នៅខាងក្រៅសន្និសីទជាន់ខ្ពស់លើកទី២នៃគណៈកម្មាធិការទន្លេមេគង្គ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានមានការជួនសន្ទនា ជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីឡាវ លោក
Thongsing Thamavong រដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ានម៉ា Wunna Maung Lwin និងអគ្គលេខាអចិន្ត្រៃយ៍ក្រសួងការបរទេស បេសកជនពិសេសថៃ​ Sihasak
Phuangketkeow។

        ក្នុងជំនួបសន្ទនានីមួយៗ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung
បានសង្កត់ធ្ងន់ថា វៀតណាមមានគោលបំណងសហប្រតិបត្តិការជិតស្និទ្ធ ជាមួយ
បណ្តាសមាជិកនិងប្រទេសជាដៃគូរ សំដៅអនុវត្តន៍រាល់ទិសដៅ យុទ្ធសាស្រ្ត និង
គំរោងការរបស់គណៈកម្មាធិការទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព។ លោក
Nguyen Tan Dung ក៏អះអាងដែរថា វៀតណាមត្រៀមខ្លួនជា ស្រេច​ផ្លាស់ប្តូរយោបល់
និងចុះហត្ថលេខាលើកម្មវិធីសកម្មភាពអនុវត្តន៍ទំនាក់​ទំនងដៃគូរយុទ្ធសាស្រ្តរវាង
វៀតណាមនិងថៃ។​វាយតម្លៃចំពោះតួនាទីនិងឋានៈ របស់ម៉ីយ៉ាន់ម៉ាក្នុងតួនាទីជា
ប្រធានអាស៊ានឆ្នាំ២០១៤ នាយករដ្ឋមន្រ្តីលោក​Nguyen Tan Dung បានអះអាងថា
នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និ សីទជាន់ខ្ពស់អាស៊ានដែលប្រព្រឹត្ត
ទៅនាខែឧសភាឆ្នាំ២០១៤នៅម៉ីយ៉ានម៉ា។           

                ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសុទ្ធតែវាយតម្លៃខ្ពស់ចំពោះការដែល
វៀតណាមរៀបចំសន្និសីទជាន់ខ្ពស់ទន្លេមេគង្គប្រកបដោយជោគជ័យ ក្នុង
នោះមានការអនុម័តលើសេចក្តីថ្លែងការទីណ៍ក្រុងហូជីមិញដោយមានខ្លឹមសារ
សំខាន់ៗជាច្រើន។ សេចក្តីថ្លែងការណ៍បានលើកច្បាស់ថា ថ្នាក់ដឹកនាំកម្ពុជា
ឡាវ ថៃ និងម៉ីយ៉ានម៉ា បានអះអាងជាថ្មីម្តងទៀតនូវសារៈសំខាន់របស់ការប្រើ ប្រាស់និងគ្រប់គ្រងប្រភពធនធានទឹក និងបណ្តាធនធានធម្មជាតិពាក់ព័ន្ឋដល់
ចរន្តទន្លេ មេគង្គ។ស្តីពីសមិទ្ឋិដែលទទួលបានកាលពីសន្និសីទជាន់ខ្ពស់នៃគណះកម្មការទន្លេមេគង្គលើក
​ទី​១មកថ្នាក់ដឹកនាំនៃបណ្តាប្រទេ​សបានវាតំលៃខ្ពស់ការងារត្រៀមនៃគណះកម្មការក្នុង
ការផ្ទេការគ្រប់គ្រងធនធានទឹកដែលបានដាក់ចេញ។
ស្តីពីឱកាសនិងការសាកល្បងនៅក្នុងតំបន់ថ្នាក់ដឹកនៃនៃបណ្តាប្រទេសនឹងពិនិត្យមើល
បន្ថែមឱកាសសហប្រតិបត្តិការថ្មីព្រមទាំងស្វែងរកការជួយឧបត្ថម្ភខាងហិញ្ញវត្ថុនិង​បច្ចេកទេសពីដៃគូអភិវឌ្ឍន៍ថ្មីសំដៅរក្សានិងធានាសកម្មភាពហិរញ្ញវត្ថុនាឆ្នាំ២០៣០។
លើវិស័យអទីភាពមួយចំនួនថ្នាក់ដឹកនៃនៃបណ្តាប្រទេសមានបំណងថា៖ប្រទេស
ជាសមាជិកទាំងឡាយប្រមូលផ្តុំនិងជមរុញការអនុវត្តស្រាវជ្រាវនៃក្រុមប្រឹក្សាគណះ
កម្មាធិការទន្លេមេគង្គស្តីពិការអភិវឌ្ឍន៍និងគ្រប់គ្រងទន្លេមេគង្គដ៍ចីរភាពក្នុងនោះមាន
ការប៉ះពាល់បរិស្ថាននៃសំណង់វារីអគ្គិសនីទៅលើចរន្តហូរទឹក។ស្តីពីទិសដៅនាពេលខាងមុខថ្នាក់ដឹកនៃនៃបណ្តាប្រទេសអះអាងជាថ្មីម្តងទៀតនូការ
គាំទ្រចំពោះការបង្កើននិងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការនៃគណះកម្មាធិការជាមួយ
បណ្តាដៃគូសន្ទនានិងដៃគូអភិវឌ្ឍន៍ហើយអំពាវនាវឲ្យមានការគាំទ្រនិងជួយឧបត្ថម្ភ
គណះកម្មាធិការបណ្តាប្រទេសសមាជិកក្នុងការអនុវត្តគំរោងការណ៍និងការស្រាវជ្រាវ
ដ៍ចីរភាពនៅទន្លេមេគង្គ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ