សន្និសីទជាន់ខ្ពស់ស្ដីពីការប្រឆាំងភេរវកម្មជាលើកដំបូងបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVWORLD) -លោកអគ្គលេខាធិការបានអបអរសាទរចំពោះការបង្កើត"វេទិកាអ៊ីនធឺណិតសកលដើម្បីប្រឆាំងភេរវកម្ម" និងភាពជាដៃគូស្រដៀងគ្នាផ្សេងទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃមាតិកាជ្រុលនិយមលើបណ្ដាញអ៊ីនធឺរណែត។
សន្និសីទជាន់ខ្ពស់ស្ដីពីការប្រឆាំងភេរវកម្មជាលើកដំបូងបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres

នាថ្ងៃទី ២៩ មិថុនា ថ្លែងមតិនៅក្នុងពិធីបិទសន្និសីទជាន់ខ្ពស់ស្ដីពីការប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា៖សន្និសីទនេះបានរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោះស្រាយរាល់ឧបសគ្គ ហើយកសាងភាពជាដៃគូថ្មីសម្រាប់ការប្រយុទ្ធប្រឆាំងភេរវកម្ម។  លោកអគ្គលេខាធិការបានអបអរសាទរចំពោះការបង្កើត"វេទិកាអ៊ីនធឺណិតសកលដើម្បីប្រឆាំងភេរវកម្ម" និងភាពជាដៃគូស្រដៀងគ្នាផ្សេងទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃមាតិកាជ្រុលនិយមលើបណ្ដាញអ៊ីនធឺរណែត។

លោក Guterres បានសង្កត់ធ្ងន់លើតួនាទីរបស់យុវជន ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ហើយតាមនេះគប្បីប្រគល់សិទ្ធិឲ្យយុវជនតាមរយៈការអប់រំ ការងារធ្វើ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លើសពីនេះទៀតលោកអគ្គលេខាធិការបានគូសបញ្ជាក់ពីតម្រូវកាសម្រាប់ការចូលរួមរបស់ស្ត្រីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ