សន្និសីទជាន់ខ្ពស់សន្ទនាអភិវឌ្ឍន៍អាស៊ីលើកទី២បានបើកនៅប្រទេសថៃ
(VOVworld)-សន្និសីទជាន់ខ្ពស់សន្ទនាអភិវឌ្ឍន៍អាស៊ី(ACD)លើកទី២បានប្រារព្ធ
ជាផ្លូវការនៅទីក្រុងបាងកកប្រទេសថៃ ដោយមានការចូលរួមរបស់ប្រមុខរដ្ឋនិង
ថ្នាក់ដឹកនាំមក ពីប្រទេសជាសមាជិករបស់ ACD ចំនួន៣៤។ គណៈប្រតិភូវៀត
ណាមចូលរួមក្នុង សន្និសីទលើកនេះ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីលោក Vu
Duc Dam។ ថ្លែងមតិក្នុង ពិធីបើក នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោក Prayut
Chan-ocha បានជឿជាក់ថា “ក្រោមប្រធានបទ “ទ្វីបអាស៊ីមួយ-ពហុឧត្តមភាព”
នោះ សន្និសីទ ACD លើកនេះនឹង ដាក់គ្រឹះសម្រាប់អនាគតល្អប្រសើរមួយអំពី
កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពនៅទ្វីបអាស៊ី។
|
សន្និសីទជាន់ខ្ពស់សន្ទនាអភិវឌ្ឍន៍អាស៊ីលើកទី២បានបើកនៅប្រទេសថៃ |
ថ្លែងមតិក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam
បានចាត់ទុកថា ការតភ្ជាប់ ជាកូនសោសំខាន់មួយដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ
រវាង ប្រទេសអាស៊ីនានា។ ប្រការនេះបានអះអាងជាថ្មីម្តងទៀតសារៈសំខាន់របស់
ACD។
ក្នុងក្របខ័ណ្ឌនៃសន្និសីទ ACD លើកនេះ ប្រមុខរដ្ឋ ថ្នាក់ដឹកនាំនិងប្រធាន
គណៈប្រតិភូបានចូលរួមកិច្ច សន្ទនាជាមួយតំណាងផ្នែកសេដ្ឋកិច្ចឯកជន និងផ្ទៀង
ស្តាប់របាយការណ៍របស់អគ្គលេខាធិការ ACD អនុ ម័តលើឯកសារមួយចំនួននិង
សេចក្តីថ្លែងការណ៍ ACDស្តីពីការស្តារកំណើនតាមរយៈ ដៃគូតភ្ជាប់៕