សន្និសីទជាន់ខ្ពស់អាស៊ីខាងកើតលើកទី ៧ ស្តីពីទីក្រុងមានបរិស្ថាននិរន្តភាព

សន្និសីទជាន់ខ្ពស់អាស៊ីខាងកើតលើកទី ៧ ស្តីពីទីក្រុងមានបរិស្ថាននិរន្តភាព - ảnh 1
សន្និសីទជាន់ខ្ពស់អាស៊ីខាងកើតលើកទី ៧ ស្តីពីទីក្រុងមានបរិស្ថាននិរន្តភាព (Image: VNA)


(VOVworld) - សន្និសីទជាន់ខ្ពស់អាស៊ីខាងកើតលើកទី ៧ ស្តីពីទីក្រុងមាន
បរិស្ថាននិរន្តភាពបានបើកជាផ្លូវការនាថ្ងៃទី ៣ មិនា នៅទីក្រុងហាណូយដោយ
 មានការចូលរួមរបស់ជប៉ុនកម្ពុជាអាមេរិកនិងវៀតណាមរួមជាមួយអ្នកជំនាញ
ការ អ្នកគ្របគ្រងគោលនយោបាយមកពីប្រទេសអាស៊ីខាងកើត។ សន្និសីទ
ត្រូវបាន រៀបចំឡើងក្នុងកាលៈទេសៈព្រឹត្តិការណ៍សំខាន់ៗស្តីពីកិច្ចការពារ
បរិស្ថាននិង អភិវឌ្ឍន៍និរន្តភាពបានប្រព្រឹត្តទៅ ជាពិសេសគឺកិច្ចព្រមព្រៀង
ទីក្រុងប៉ារីសស្តីពី បំរ៉ែបំរួលអាកាសធតុដែលទើបនឹងបានប្រទេសនានា
អនុម័ត។ សន្និសីទលើកនេះបានគូសម្គាល់ការបោះជំហានថ្មីមួយក្នុងទំនាក់
ទំនងរវាងប្រទេសអាស៊ីខាងកើតចំពោះបញ្ហាទីក្រុងមានបរិស្ថាននិរន្តភាព​
ផងដែរ។ ក្នុងរយៈពេលពីរថ្ងៃធ្វើការ អង្គ សន្និសីទបានពិភាក្សាចែករំលែក
បទពិសោធន៍ដើម្បីជួយប្រទេសជាសមាជិក ធ្វើសកម្មភាពប្រកបដោយ
ប្រសិទ្ធភាពថែមទៀតក្នុងការបង្កើតនិងរក្សាបណ្តាញ ទីក្រុងនិរន្តភាពក្នុងតំបន់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ