សន្និសីទជាន់ខ្ពស់អាស៊ានទី២៧នឹងអនុម័តឯកសារសំខាន់ជាច្រើន

(VOVworld)-នាថ្ងៃទី១៨វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងនគរបាលបាន រៀប
ចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនថ្ងៃទី២០វិច្ឆិកា និងជូនពរគ្រូ បង្រៀន អ្នកវិទ្យាសាស្ត្រនៅក្នុងកម្លាំងនគរបាលដែលបានទទួលស្គាល់ បទដ្ឋានកិត្តនាម
ជាសាស្ត្រាចារ្យ សាស្រ្តាចារ្យរងឆ្នាំ២០១៥។ នេះជាបណ្តាគ្រូ បង្រៀនមានការរួម
ចំណែកសកម្មក្នុងការកសាងនិងផ្តល់ទឡ្ហីករណ៍វិទ្យា សាស្ត្រ ដើម្បីក្រសួងនគរ
បាលដាក់ចេញសំណើរជាមួយបក្ស រដ្ឋសំដៅរៀបចំ ផែនការគោលនយោបាយ
ស្តីអំពីសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងចូលរួមការ ស្រាវជ្រាវ​​និងកសាងគោល
មាគ៌ាធ្វើជាមូលដ្ឋានសម្រាប់ការផ្លាស់ប្តូរលើគ្រប់ វិស័យ។ ក្នុងថ្ងៃដដែល មន្ទីរអប់រំនិងបណ្តុះបណ្តាលហាណូយ ក៏បានរៀបចំ​ពិធីលើកដំកើងបុគ្គលឆ្នើម គ្រូបង្រៀនគំរូរបស់រដ្ឋធានីឆ្នាំ២០១៥ផងដែរ។ នៅទី ក្រុងហូជីមិញវិញ ក៏បានរៀប
ចំពិធីប្រគល់រង្វាន់ Vo Trường Toản លើកទី ១៨ជូនចំពោះបណ្តាគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងដែលមានស្នាដៃ បង្រៀនពូកែ រួមចំណែកចូលក្នុងបុព្វហេតុ
អប់រំនិងបណ្តុះបណ្តាល។ ក៏ក្នុង ឱកាសនេះដែរ គណៈកម្មាធិការប្រជាជនខេត្
ត Lao Cai ក៏បានរៀបចំពិធីលើក ដំកើងគ្រូបង្រៀនឆ្នើមឆ្នាំ២០១៥របស់ខេត្តចំនួន
៦០០នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ