សន្និសីទដាក់អោយអនុវត្តន៍ភារកិច្ចក្នុងឆ្នាំ២០១៩របស់ផ្នែកអយ្យការប្រជាជន

(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែមករា នៅរដ្ឋធានីហាណូយ អយ្យការប្រជាជនវៀតណាម បានរៀបចំសន្និសីទដាក់អោយអនុវត្តន៍ភារកិច្ចក្នុងឆ្នាំ២០១៩។ 
សន្និសីទដាក់អោយអនុវត្តន៍ភារកិច្ចក្នុងឆ្នាំ២០១៩របស់ផ្នែកអយ្យការប្រជាជន - ảnh 1 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសន្និសីទ


អញ្ជើញចូលរួមសន្និសីទ មានវត្តមានរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងឧប នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Truong Hoa Binh។

        អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើអោយផ្នែកអយ្យការបន្តជ្រួតជ្រាបនិងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋនិងសេចក្ដី សម្រេចចិត្តរបស់រដ្ឋសភាស្ដីពីវិស័យយុត្តិធម៌។ ផ្នែកអយ្យការចាំបាច់ត្រូវចាត់ វិធានការដើម្បីលើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃសកម្មភាពតុលាការ ព្រម ទាំងធានាអោយឧក្រិដ្ឋជនទាំងអស់ត្រូវបានរកឃើញនិងផ្ដន្ទាទោសទាន់ពេលវេលានិងម៉ឺងម៉ាត់។ លោកស្រីប្រធានរដ្ឋសភាអញ្ជើញមានប្រសាសន៍ថា៖

        “ផ្នែកអយ្យការចាំបាច់ត្រូវជំរុញល្បឿនស៊ើបអង្កេតនិងផ្ដន្ទាទោស កាត់ ទោសអោយបានទាន់ពេលវេលានិងម៉ឺងម៉ាត់ចំពោះរឿងក្ដីអំពើពុករលួយនិងរឿងក្ដីសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរពិសេស ស្មុគស្មាញ ដែលសាធារណៈមតិយកចិត្តទុកដាក់ ព្រមទាំងលើកឡើងនិងអនុវត្តន៍វិធានការនានាសំដៅដកហូតទ្រព្យសម្បត្តិពីអំពើពុករលួយផងដែរ។ ទីពីរគឺ បន្តបង្កើនសមត្ថភាពដើម្បីធ្វើអោយស្ថាប័នស៊ើប អង្កេតនៃអយ្យការប្រជាជនកំពូល ពិតជាឧបករណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីរាំងស្កាត់និងបង្ការប្រឆាំងអំពើរំលោភបំពានលើសកម្មភាពតុលាការនិងអំពើពុករលួយ សំដៅពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះយុត្តិធម៌”។

        ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានស្នើអោយផ្នែក អយ្យការបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិក្នុងវិស័យតុលាការ តស៊ូប្រកប ដោយប្រសិទ្ធភាពទៅនឹងឧក្រិដ្ឋជនឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺឧក្រិដ្ឋជន គ្រឿងញ្ញៀន ឧក្រិដ្ឋជនរត់ពន្ធ និងឧក្រិដ្ឋជនប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ