សន្និសីទដំណើរការភារកិច្ចឆ្នាំ២០១៧របស់ខុទ្ទកាល័យរដ្ឋសភា

សន្និសីទដំណើរការភារកិច្ចឆ្នាំ២០១៧របស់ខុទ្ទកាល័យរដ្ឋសភា - ảnh 1
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ប្រគល់ជូនទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាលសំរាប់ខុទ្ទកាល័យរដ្ឋសភា (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី១២ មករា ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានរៀបចំ
សន្និសីទបូកសរុបការងារឆ្នាំ២០១៦និងដំណើរការភារកិច្ចឆ្នាំ២០១៧។អញ្ជើញថ្លែង
មតិនៅទីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan លើកច្បាស់ថា ក្នុងឆ្នាំ
២០១៦ រដ្ឋសភានីតិកាលទី១៤បន្តទទួលយក ផ្លាស់ប្ដូរថ្មី លើកកំពស់ គុណភាព
ប្រសិទ្ធភាពការងារ ឆ្លើយតបនឹងតម្រូវការរបស់អ្នកបោះឆ្នោតនិងប្រជាជនក្នុង
ទូទាំងប្រទេស។សង្កត់ធ្ងន់ទៅលើភារកិច្ចនាពេលខាងមុខ លោកស្រី Nguyen Thi
Kim Ngan ចាត់ទុកថា រដ្ឋសភាចាំបាច់ត្រូវសំរេចឲ្យបានល្អនូវតួនាទី របស់ខ្លួននោះគឺ
ការងារនីតិបញ្ញត្តិ ការងារឃ្លាំមើលនិងការងារសំរេចបញ្ហា សំខាន់ៗរបស់ប្រទេស
ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ