សន្និសីទតុកមូលអំពីទំនាក់ទំនងឥណ្ដា-វៀតណាមប្រារព្វឡើងនៅញ៉ូដេលី

សន្និសីទតុកមូលអំពីទំនាក់ទំនងឥណ្ដា-វៀតណាមប្រារព្វឡើងនៅញ៉ូដេលី - ảnh 1
ទិដ្ឋភាពនៃសន្និសីទតុកមូលវៀតណាម-ឥណ្ឌា (រូបថត៖Vietnam+)


(VOVworld) - សន្និសីទតុកមូលដោយប្រធានបទ “កិច្ចសហប្រតិបតិ្កការឥណ្ឌា-វៀត
ណាមក្នុងទ្វីបអាស៊ី១កំពុងលេចឡើង” ដែលត្រូវបានរៀបចំឡើងដោយសាលាសភា
បណ្ឌិតស្រាវជ្រាវ Pahle India Foundation (PIF) បានប្រព្រឹត្តឹទីនាថ្ងៃទី២០ តុលា នៅ
រដ្ឋធានីញ៉ូដេលីនៃប្រទេសឥណ្ឌា។ថ្លែងមតិនៅទីនេះ បណ្ឌិត Rajiv Kumar នាយក
ប្រតិបតិ្ត PIF បានសង្កត់ធ្ងន់ថា កម្លាំងចលកររបស់ឥណ្ឌាក្នុងគោលនយោបាយ
“ឆ្ពោះទៅខាងកើត” រួមជាមួយកិច្ចសហប្រតិបតិ្តការដ៏ជិតស្និទ្ធរវាងវៀតណាមនិង
ឥណ្ឌា កំពុងនាំមកនូវលទ្ធផលល្អប្រសើរ។នាបច្ចុប្បន្ន ឥណ្ឌាជាដៃគូ១ក្នុងចំណោម
ដៃគូពាណិជ្ជកម្ម១០ជួរមុខរបស់វៀតណាម ខណៈដែលវៀតណាមជាដៃគូសំខាន់
របស់ឥណ្ឌានៅតំបន់អាស៊ីអាគ្នេយ៍។តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងគ្រោង
នឹងទទួលបាន១៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។ឥឡូវនេះ ឥណ្ឌាយកចិត្ត
ទុកដាក់វិនិយោគយ៉ាងខ្លាំងក្លាចូលក្នុងបណ្ដាវិស័យដូចជា ប្រេងឧស្ម័ន ឱសថ រោង
ចក្រអគ្គីសនីនិងអាកាសចរណ៍នៅវៀតណាម។នៅសន្និសីទនេះដែរ នាយករង
សាលាសភាបណ្ឌិតវិទ្យាសាស្ត្រព័ត៏មានវៀតណាមលោកស្រី Nguyen Thi Phuong
Thao និងអតីតអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Pham Sy Tam បានសង្កត់
ធ្ងន់លើការគាំទ្រយ៉ាងខ្លាំងក្លារបស់វៀតណាមចំពោះគោលនយោបាយ “ឆ្ពោះទៅ
ខាងកើត” ដែលនាបច្ចុប្បន្នមានឈ្មោះថា “សកម្មភាពនៅខាងកើត” របស់ឥណ្ឌា ហើយឆ្លើយសំណួររបស់ដំណាងមួយចំនួនអំពីទំនាក់ទំនងរវាងប្រទេសទាំង២ ក៏
ដូចជាសា្ថនភាពនៅក្នុងតំបន់ ជាពិសេសគឺនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ