សន្និសីទតត្រៀមរៀបចំឲ្យមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម
|
ទិដ្ឋភាពនៃសន្និសីទ |
(VOVworld)-នារសៀលថ្ងៃទី២១សីហា នៅទីក្រុងហូជីមិញ សន្និសីទកម្មាភិបាល
ទូទាំងប្រទេសស្តីអំពី ការជ្រួតជ្រៀប លាតត្រដាងអនុវត្តសារាចរណ៍របស់ការិយា
ល័យនយោបាយ អំពីមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ដើម្បីត្រៀមរៀបចំឲ្យ
មាហាសន្និបាតលើកទី១២ របស់បក្ស បានបិទបញ្ចាប់នៅទីក្រុងហូជីមិញភាគខាង
ត្បូងវៀតណាម។ ថ្លែងមតិសន្និដ្ឋានសន្និសីទ លោក To Huy Rua សមាជិក ការិយា
ល័យនយោបាយ និងជាប្រធានគណៈចាត់តាំងមជ្ឈឹមបានសង្កត់ធ្ងន់ថា ដើម្បីធានា
នូវជោគជ័យនៃមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ថ្នាក់ ដឹកនាំគណៈកម្មាធិការ
បក្សគ្រប់ជាន់ថ្នាក់ ត្រូវរៀបចំនិងដំណើការមហាសន្និបាតនេះ ដោយស្អិតរមួត ត្រូវ
តាមគោលការណ៍ ព្រមទាំងជម្រុញខ្លាំង ការអនុវត្ត សេចក្តីសម្រេចចិត្តមជ្ឈឹមលើក
ទី៤ នីតិកាលទី១១ ស្តីអំពីការកសាងបក្ស និងសារា ចរ៍លេខ០៣របស់ការិយា
ល័យនយោបាយ ស្តីអំពីការរៀនសូត្រនិងធ្វើតាមគំរូ សីលធម៌លោកប្រធានហូជី
មិញ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ គប្បីជម្រុញការដឹកនាំភារ
កិច្ចកសាងបក្ស កសាងប្រព័ន្ធនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការពារប្រទេស សណ្តាប់ធ្នាប់ជាដើម៕