សន្និសីទតាមប្រព័ន្ធវីដេអូទូទាំងប្រទេស ស្ដីពីការស្រាវជ្រាវ សិក្សារៀនសូត្រ ជ្រួតជ្រាបនិងឃោសនា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស
(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែមិនា លេខាធិការដ្ឋានមជ្ឈិមបក្សបានរៀបចំ សន្និសីទតាមប្រព័ន្ធវីដេអូទូទាំងប្រទេស ស្ដីពីការស្រាវជ្រាវ សិក្សារៀនសូត្រ ជ្រួតជ្រាប និងឃោសនា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។
សន្និសីទតាមប្រព័ន្ធវីដេអូទូទាំងប្រទេស ស្ដីពីការស្រាវជ្រាវ សិក្សារៀនសូត្រ ជ្រួតជ្រាប និងឃោសនា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស (រូបថត៖ TTXVN) |
អញ្ជើញចូលរួមសន្និសីទនេះមានវត្តមាននាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងអចិន្ត្រៃយ៍លេខាធិការដ្ឋាន លោក Vo Van Thuong។ អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ អចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong បានលើកសំណើរថា៖ “បន្ទាប់ពីសន្និសីទនេះ បណ្ដាអង្គការបក្សត្រូវផ្ដោតសំខាន់លើការកសាងកម្មវិធីធ្វើសកម្មភាពជាក់ស្ដែង តាមរយៈផែនការ គម្រោងនានាឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែង រួមចំណែកក្នុងការកែលំអជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍ យ៉ាងខ្លាំងក្លារបស់អង្គភាព និងតំបន់នីមួយៗ ជាពិសេស បណ្ដាស្ថាប័នមជ្ឈឹម គឺយោងតាមមុខងារនិងភារកិច្ចរបស់ខ្លួន ដើម្បីផ្ដោតសំខាន់លើការសិក្សារៀនសូត្រស្រាវជ្រាវ អនុវត្តន៍ជាក់ស្ដែងខ្លឹមសារនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ ឲ្យក្លាយទៅជាច្បាប់ យន្តការ និងគោលនយោបាយ ដើម្បីឈានចូលក្នុងជីវភាពរស់នៅផងដែរ”។
នៅក្នុងសន្និសីទនេះ គណៈប្រតិភូមិបានស្ដាប់សមាជិកការិយាល័យនយោបាយ លេខាធិការដ្ឋានធ្វើការជ្រួតជ្រាបប្រធានបទជំនាញចំនួន ៥ រួមមាន៖ របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទីទី ១២ នៅក្នុងមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០២១ - ២០៣០ និងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១ - ២០២៥ ជាដើម៕