សន្និសីទតៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសមហាអនុតំបន់មេគង្គ - កូរ៉េខាងត្បូងលើកទី២

នារសៀលថ្ងៃទី ១២ មិថុនា នៅរាជធានីបុរាណ លួងប្រាបាង ឡាវ បានប្រព្រឹកទៅ
សន្និសីទតៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសមហាអនុតំបន់មេគង្គ - កូរ៉េខាងត្បូងលើកទី២។ក្នុងសន្និសីទនេះតំណាងនានាបានអនុម័ត្តលើបណ្ដាជំហាន
ត្រៀមរៀបចំឯកភាពអំពីខ្លឹមសារនៃរបាយការណ៍ដែលនឹងដាក់ជូនក្នុងសន្និសីទខាង
មុខ។ គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធាននាយកដ្ឋានសេដ្ឋកិច្ចចំរុះក្រសួង
ការបរទេសវៀតណាម លោក Nguyen Quoc Dung បានចាត់ទុកថា៖ វៀតណាមត្រៀម
ខ្លួនជាស្រេចដើរតួនាទីសម្របសម្រួលលើបណ្ដាវិស័យ ដែលត្រូវបាន អនុម័ត្តក្នុង
សន្និសីទទន្លេ Han។ ទន្ទឹមនឹងនោះ វៀតណាមក៏បាននាំចេញ គំរោងការណ៍មួយចំនួន
លើវិស័យចំនួន ៦ រួមមាន៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន
ការអភិវឌ្ឍន៍បៃតង ប្រភពធនធានទឹក កសិកម្ម ជនបទនិងប្រភព ធនធានមនុស្ស។ សន្និសីទរដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសមហាអនុតំបន់មេគង្គ-កូរ៉េខាងត្បូងលើក
ទី ២ នឹងប្រព្រឹកទៅនាខែកក្ដានៅកម្ពុជា។ ខ្លឹមសារស្នូលរបស់ ការពិភាក្សារនានា គឺ ការវាយតំលៃនៃការអនុវត្តសេចក្តីថ្លែងការទន្លេ Han។ ទន្ទឹមនឹងនោះ ពិគ្រោះយោបល់
អំពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នាពេល អនាគត រវាងបណ្ដាប្រទេសមហា
អនុតំបន់ទន្លេមេគង្គ សំដៅស្វែងរកដៃគូរ សហប្រតិបត្តិការលើគ្រប់វិស័យដើម្បីអភិវឌ្ឍន៍
ចីរភាពយូអង្វែង៕

សន្និសីទតៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសមហាអនុតំបន់មេគង្គ - កូរ៉េខាងត្បូងលើកទី២ - ảnh 1
Image: Internet

ប្រតិកម្មទៅវិញ

ផ្សេងៗ