សន្និសីទតាមអនឡាញ់ថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន - អាមេរិកស្តីពីស្ថានភាពសុខាភិបាលសាធារណៈបន្ទាន់

(VOVWORLD) - នាថ្ងៃទី ១ ខែមេសា សន្និសីទថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន - អាមេរិកបានប្រព្រឹត្តទៅដើម្បីជំរុញការសម្របស្រួល និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ានក្នុងការទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 ។
សន្និសីទតាមអនឡាញ់ថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន - អាមេរិកស្តីពីស្ថានភាពសុខាភិបាលសាធារណៈបន្ទាន់ - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន-វៀតណាម (រូបថត៖ baoquocte.vn)

សន្និសីទនេះត្រូវបានរៀបចំឡើងក្រោមសហអធិបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន-វៀតណាម និងលោក David Stilwell ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលទន្ទុកបញ្ហាអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក ។

ក្នុងសន្និសីទនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថាគំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែងដោយភាពម្ចាស់ការនិងទាន់ពេលវេលារបស់អាស៊ានក្នុងការទប់ទល់នឹងជំងឺឆ្លង COVID-19 នៅពេលដែលចាប់ផ្តើមផ្ទុះឡើង ទទួលបានលទ្ធផលជាបឋមផងដែរ។ លោក Nguyen Quoc Dung បានអះអាងថាដោយមានវិធានការយ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាលនោះ ស្ថានភាពជំងឺឆ្លងនេះនៅវៀតណាមនាបច្ចុប្បន្ននឹងត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរផងដែរ។ ទន្ទឹមនឹងនេះដែរ លោកអនុរដ្ឋមន្រ្តីក៏បានលើកសំណើរអំពីការតំរង់ទិសសហប្រតិបត្តិការរវាងអាស៊ាននិងអាមេរិកក្នុងការគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺ ក៏ដូចជាទល់ទល់នឹងរាល់ផលប៉ះពាល់អវិជ្ជមានលើវិស័យសេដ្ឋកិច្ច-សង្គមដើម្បីធានាស្ថិរភាពនៃជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

ក្នុងពេលនោះ បណ្តាប្រទេសសមាជិក អាស៊ាននិងសហរដ្ឋអាមេរិក បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងសម្របសម្រួលគ្នាក្នុងការទប់ទល់នឹងជម្ងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសុវត្ថិភាពនិងសុខភាពសម្រាប់ប្រជាជនផងដែរ។ ម្យ៉ាងវិញទៀត អាស៊ាននិងសហរដ្ឋអាមេរិកក៏បានអះអាងថានឹងសម្របសម្រួលយ៉ាងសកម្មក្នុងការចាត់វិធានការនានា ដើម្បីកាត់បន្ថយយ៉ាងច្រើនបំផុតនូវផលប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គមដោយជម្ងឺ COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ