សន្និសិទថ្នាក់រដ្ឋមន្ត្រី APEC បានបើកនៅហ្វីលីពីន

(VOVworld)-នាថ្ងៃទី១៦វិច្ឆិកា រដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកវេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានចាប់ផ្តើមសន្និ សីទដែលអូសបន្លាយក្នុងរយៈពេល២ថ្ងៃនៅទីក្រុងម៉ានីលរបស់ហ្វីលីពីន ដើម្បីពិភាគ្សាអំពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងអំពើភេរវកម្ម បន្ទាប់ពីកើត មានឡើងរាល់ការវាយប្រហារនៅរដ្ឋធានីប៉ារីសរបស់បារាំងនាថ្ងៃទី១៣វិច្ឆិកា  និងផ្តល់គោលគំនិតពាណិជ្ជកម្មសេរីក្របខ័ណ្ឌតំបន់ ខណៈដែលទទួលបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហា​សមុទ្រប៉ាស៊ីហ្វិក(TPP)មក។ បណ្តា សន្និសីទនៅម៉ានីលក៏បានពិភាគ្សាអំពីបែបផែន ដើម្បីខឿនសេដ្ឋកិច្ច APEC
ទាំង ២១នេះ​អាចសហការគ្នាសំដៅឆ្ពោះទៅគោលដៅបង្កើតតំបន់ពាណិជ្ជ
កម្មសេរី APEC ឬហៅថា តំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់​ថា
FTAAP ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ