សន្និសីទថ្នាក់រដ្ឋមន្ត្រី WTO លើកទី ១៣ បានពន្យារកិច្ចប្រជុំបិទ

(VOVWORLD) - ថ្វីត្បិតដូច្នេះក៏ដោយ សន្និសីទមិនបានបង្ហាញពីសញ្ញានៃការសម្រេចបាននូវចំណុចលោតផ្លោះដែលទាក់ទងនឹងបញ្ហាជាប់គាំងនៅឡើយ។

សន្និសីទថ្នាក់រដ្ឋមន្ត្រី WTO លើកទី ១៣ បានពន្យារកិច្ចប្រជុំបិទ - ảnh 1ទិដ្ឋភាពនៃពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១៣ នៃអង្គការពាណិជ្ជកម្មពិភពលោកនៅទីក្រុង Abu Dhabi ប្រទេស UAE នៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២៤  (រូបថត៖ THX/TTXVN)

នាថ្ងៃទី ២៩ ខែកុម្ភៈ សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១៣ នៃអង្គការពាណិជ្ជកម្មពិភពលោក (MC១៣) នៅទីក្រុង Abu Dhabi នៃប្រទេសអារ៉ាបីសាអូឌីត (UAE) បានឈានដល់ថ្ងៃកំណត់ចុងក្រោយរបស់ខ្លួន ពោលគឺចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែកុម្ភៈ។ ថ្វីត្បិតដូច្នេះក៏ដោយ សន្និសីទមិនបានបង្ហាញពីសញ្ញានៃការសម្រេចបាននូវចំណុចលោតផ្លោះដែលទាក់ទងនឹងបញ្ហាជាប់គាំងនៅឡើយ។

តាមនោះ ប្រទេសសមាជិកចំនួន ១៦៤ នៅតែមិនយល់ស្របលើបញ្ហាសំខាន់ៗដូចជា៖ ការឧបត្ថម្ភធនសម្រាប់ការនេសាទ កសិកម្ម និងការពន្យារពេលពន្ធលើប្រតិបត្តិការឌីជីថល... ចែករំលែកជាមួយសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា Piyush Goyal បាននិយាយថា លោកកំពុងធ្វើការដោយសុទិដ្ឋិនិយម។ ហើយលោកបានបង្ហាញទំនុកចិត្តថា សន្និសីទនឹងបង្កើតបានលទ្ធផលគួរឲ្យកត់សម្គាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ