សន្និសីទថ្នាក់រដ្ឋមន្ត្រីវិទ្យាសាស្ត្រអាស៊ាន+3 នៅកូរ៉េខាងត្បូង
(VOVworld)-រដ្ឋមន្ត្រីនិងបណ្តាមន្ត្រីទទួលបន្ទុកវិស័យវិទ្យាសាស្ត្ររបស់ប្រទេស
ជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងសមភាគីកូរ៉េខាងត្បូង
ចិន និងជប៉ុន នាថ្ងៃទី២០តុលា បានបើកកិច្ចប្រជុំនៅក្រុង Daejeon ភាគកណ្តាល
របស់កូរ៉េខាងត្បូង សំដៅពិភាគ្សាលើការបង្កើតបញ្តាញសហប្រតិបត្តិការស្តីពី
វិទ្យាសាស្ត្របច្ចេកវិទ្យា ក៏ដូចជាជម្រុញការផ្លាស់ប្តូរអ្នកជំនាញ។ សន្និសីទនេះបានរៀបចំឡើងនៅខាងក្រៅកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍
សេដ្ឋកិច្ច (OECD) ដែលចាប់ផ្តើមពីថ្ងៃទី១៩តុលា។ ភាគីកូរ៉េខាងត្បូងបានអញ្ជើញ
សមាជិកអាស៊ានចូលរួមសន្និសីទ សំដៅស្វែងរកការអភិវឌ្ឍន៍រួមរវាង បណ្តាប្រ
ទេសក្នុងតំបន់។ អគ្គលេខាធិការ OECD Angel Gurria បានចាត់ទុកថា ប្រទេស
អាស៊ានទាំងអស់ បាននិងកំពុងដើរតួនាទីសំខាន់ក្នុងខឿនសេដ្ឋកិច្ច សកល ជាពិសេសលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ៕