សន្និសីទទឹករបស់អង្គការសហប្រជាជាតិ៖ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha គឺជាវាគ្មិនសំខាន់នៅក្នុងកិច្ចសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការទឹក

(VOVWORLD) - ថ្លែងមតិក្នុងសម័យសន្ទនា ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានចែករំលែកនូវដំណោះស្រាយមួយចំនួនសម្រាប់វិធីសាស្រ្តរួម សមាហរណកម្ម និងសមធម៌ចំពោះកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានទឹក។ 
សន្និសីទទឹករបស់អង្គការសហប្រជាជាតិ៖ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha គឺជាវាគ្មិនសំខាន់នៅក្នុងកិច្ចសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការទឹក - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (Quang Huy/TTXVN)

នាថ្ងៃទី ២៣ មីនា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបន្តកម្មវិធីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ត្រួតពិនិត្យពេញលេញ ពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលដៅរបស់ទសវត្សរ៍នៃសកម្មភាព “ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” សម្រាប់ដំណាក់កាល ២០១៨-២០២២ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានចូលរួមជាវាគ្មិនសំខាន់ក្នុងកិច្ចសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការទឹក។

ថ្លែងមតិក្នុងសម័យសន្ទនា ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានចែករំលែកនូវដំណោះស្រាយមួយចំនួនសម្រាប់វិធីសាស្រ្តរួម សមាហរណកម្ម និងសមធម៌ចំពោះកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានទឹក។ ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យពង្រឹងក្របខ័ណ្ឌច្បាប់ជាសកល និងតំបន់សម្រាប់ការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកឆ្លងដែន។ ឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមប្តេជ្ញាពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងដៃគូនានា ជាពិសេសបណ្តាប្រទេសក្នុងគណៈកម្មការទន្លេមេគង្គអន្តរជាតិ និងបណ្តាប្រទេសដែលចូលរួមក្នុងយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទឹកឆ្លងដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ