សន្និសីទទូទាំងប្រទេស វាយតំលៃអំពីរយះពេល៥ឆ្នាំវៀតណាមចូលរួមWTO

សន្និសីទទូទាំងប្រទេស វាយតំលៃអំពីរយះពេល៥ឆ្នាំវៀតណាមចូលរួមWTO - ảnh 1
សន្និសីទទូទាំងប្រទេស វាយតំលៃអំពីរយះពេល៥ឆ្នាំវៀតណាមចូលរួមWTO(http://bptv.vn)

នាថ្ងៃទី ១៤ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ សន្និសីទ​ទូទាំងប្រទេសវាយ តំលៃអំពីស្ថានភាពអនុវត្ត សេចក្ដីសម្រេចចិត្ត លេខ ៨ សន្និសីទលើកទី ៤ គណះកម្មា
ធិការមជ្ឈឹម បក្ស នីតិកាលទី១០ អំពី ៖ ​គោលការណ៍ធំៗ មួយចំនួន ដើម្បីខឿនសេដ្ឋ
កិច្ច អភិវឌ្ឍន៍លឿន និងចីរភាពនាពេលវៀតណាមក្លាយទៅជា សមាជិករបស់អង្គការ ពាណិជ្ជកម្មពិភពលោក។ នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បាន
លើកច្បាស់​ថា​៖​ ក្រឡេកមើលឡើងវិញ រយះពេល ៥ឆ្នាំ អនុវត្ត សេចក្ដីសម្រេចចិត្ត 
លើក​ទី​៨ និងក៏ ជា រយះពេល ៥ឆ្នាំ វៀតណាមចូលរួម អង្គការពាណិជ្ជកម្មពិភពលោក 
វៀត ណាមបានធ្វើសមាហរណកម្មសេដ្ឋកិច្ច ចូលក្នុងសង្វាក់តំលៃក្នុងតំបន់និងលើ ទូទាំងពិភពលោក ក្លាយទៅជាការជំរុញយ៉ាងខ្លាំង ការស្វែងរកទីផ្សារ ​ជំរុញដំណើការ ផ្លាស់ប្តូររូបសណ្ឋានកំណើន។ នៅលើវិស័យពហុភាគី បណ្ដាកិច្ចសន្យា  ក្នុងអង្គការ ពាណិជ្ជកម្មពិភពលោក ត្រូវបានអនុវត្តយ់ាងគ្រប់គ្រាន់។ នៅក្នុងតំបន់ វៀតណាម ធ្វើសមាហរណកម្មកាន់តែស៊ីជំរៅ និងបើកទូលាយ ជាមួយអាស៊ាន ឆ្ពោះទៅការ
កសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន នាឆ្នាំ ២០១៥ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ