សន្និសីទទូទាំងប្រទេសបូកសរុបការងារត្រួតពិនិត្យនិងឃ្លាំមើលរបស់បក្ស
|
សន្និសីទទូទាំងប្រទេសបូកសរុបការងារត្រួតពិនិត្យនិងឃ្លាំមើលរបស់បក្ស |
(VOV)_នាថ្ងៃទី២៤ កុម្ភះ នៅទីក្រុងហាណូយ អញ្ជើញចូលរួម និងថ្លែងមតិនៅ
សន្និសីទទូទាំងប្រទេស បូកសរុបការងារត្រួតពិនិត្យ និងឃ្លាំមើលរបស់បក្ស ឆ្នាំ ២០១៦
អនុវត្តភារកិច្ចឆ្នាំ២០១៧ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ ថា៖ ឆ្នាំ ២០១៧ ស្ថានភាពនៅលើពិភពលោក និងតំបន់មានបំរ៉ែបំរួលដ៏ស្មុគ្រស្មាញ
មានឧបសគ្គជាច្រើន ជះឥទ្ធិពលជាច្រើនចំពោះការដឹកនាំរបស់បក្ស ការគ្រប់គ្រង
និងបញ្ជាណែនាំរបស់រដ្ឋ។ អគ្គលេខាបក្ស បានសង្កត់ធ្ងន់ទៅលើភារកិច្ចមួយចំនួន
ត្រូវអនុវត្តល្អក្នុងឆ្នាំ២០១៧ ដែលក្នុងនោះមានការអនុវត្តសេចក្ដីសម្រេចចិត្តនៃម
ហាសន្និបាតលើកទី១២របស់បក្សកុម្មុយនីស្តវៀតណាម និងសេចក្ដីសម្រេចចិត្តមជ្ឈឹម
លើកទី៤ នីតិកាលទី១២ ស្ដីអំពីការកសាងនិងកែលំអរបក្ស។ទន្ទឹមនឹងនោះ អគ្គលេ
ខាបក្សក៏បានសម្ដែងជំនឿជាក់ថា៖ គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម និងគណៈ
កម្មាធិការត្រួតពិនិត្យគ្រប់ជាន់ថ្នាក់ នឹងសម្រេចល្អភារកិច្ចនានាដែលបានប្រគល់
ជូនរួមចំណែកសំខាន់ក្នុងការអនុវត្តជោគជ័យ ភារកិច្ចអំពីសេដ្ឋកិច្ចនិងសង្គមកិច្ច
នៃប្រទេសជាតិ៕