សន្និសីទទូទាំងប្រទេសផ្នែកផែនការនិងវិនិយោគបានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVworld) - បន្តថ្ងៃធ្វើការទី២ នៃសន្និសីទទូទាំងប្រទេសផ្នែកផែនការនិងវិនិ
យោគ នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម នាព្រឹកថ្ងៃទី៨ សីហា បណ្ដាដំ
ណាង បានពិភាក្សាអំពីពង្រៀងសេចក្ដីសំរេចចិត្តអនុវត្តច្បាប់វិនិយោគសាធារណៈ ស្ដាប់ការផ្សព្វផ្សាយច្បាប់ម៉ៅការវិសោធនម្ម និងវិនិសាស្ត្រគមនាគិតសន្ទស្សន៍ផលិត
ផលសរុបលើភូមិភាគថ្នាក់ខេត្ត។

សន្និសីទទូទាំងប្រទេសផ្នែកផែនការនិងវិនិយោគបានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
នេះជាសន្និសីទផ្នែកផែនការនិងវិនិយោគដែលមានទ្រង់ទ្រាយធំបំផុតពីមុនមក

ថ្លែងមតិនៅទីនេះ សមាជិការការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋសភា
វៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើរឲ្យបណ្ដាស្ថាប័ន តំបន់ ត្រូវបង្កើន
ការងារឃោសនា នាំយកច្បាប់ដែលបានចេញផ្សាយចូលក្នុងជីវភាពរស់នៅឲ្យបាន
ឆាប់រហ័ស។លោកស្រីបានឲ្យដឹងទៀថា៖
“ខ្ញុំស្នើរឲ្យក្រសួងផែនការនិងវិនិយោគ ក៏ដូចជាបណ្ដាក្រសួងស្ថាប័នមជ្ឈឹមឆាប់
ពិគ្រោះឲ្យរដ្ឋាភិបាលដើម្បីចេញផ្សាយឯកសារណែនាំឲ្យប្រជាជនប្រតិបតិ្តឲ្យបាន
គ្រប់គ្រាន់ ជៀសវាងស្ថានភាពដែលច្បាប់បានចេញផ្សាយហើយ ប៉ុន្តៃឯកសារក្រោម
ច្បាប់ ត្រូវរងចាំនោះ។ទន្ទឹមនឹងនោះ ត្រូវបង្កើនការងារឃោសនាផ្សព្វផ្សាយច្បាប់ទៅ
ដល់បណ្ដាស្ថាប័ន អង្គការនិងបុគ្គល ដើម្បីលើកកំពស់ការយល់ដឹង។”
នៅសន្និសីទនេះដែរ បណ្ដាដំណាងក៏បានស្ដាប់ការផ្សព្វផ្សាយសេចក្ដីសំរេចចិត្ត
លេខ៦៣ របស់រដ្ឋាភិបាលអំពីការជ្រើសរើសអ្នកមៅការ និងផ្ដស់មតិចំពោះពង្រៀង
សេចក្ដីសំរេចចិត្តអំពីការអនុវត្តច្បាប់វិនិយោគសាធារណៈ ច្បាប់វិនិយោគវិសោធនកម្ម
និងច្បាប់អង្គភាពអាជីវកម្មទៀតផង។

        ក៏ក្នុងថ្ងៃទី៨សីហា នៅទីក្រុង Da Nang សន្និសីទទូទាំងប្រទេសផ្នែកផែនការនិង វិនិយោគបានបិទបញ្ចប់ប្រដោយជោគជ័យក្រោយរយៈពេល២ថ្ងៃធ្វើការ។ ថ្លែងមតិ
នុងសន្និសីទ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Bui Quang Vinh
បានអះអាងថា នេះជាសន្និសីទមានសារៈសំខាន់ និងមានចរិតលក្ខណៈសម្រេចឲ្យ ការរៀបចំផែនការ៥ឆ្នាំ ២០១៦-២០២០។ទន្ទឹមនឹងនោះ លោកបានស្នើរក្រសួង ផ្នែក
ទាក់ទិននានា បង្កើតផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃ៥ឆ្នាំខាងមុខ តាមការ បញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung។

        ចូលរួមក្នុងសន្និសីទនេះ លោកស្រីអនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan
បានស្នើរ ក្រសូងផ្នែកនានា ត្រូវបង្កើនការងារផ្សព្វផ្សាយ ដើម្បីនាំច្បាប់ទាំងអស់នេះ ផ្សព្វផ្សាយក្នុងជីវភាពរស់នៅ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ