សន្និសីទទូទាំងប្រទេសលើកទី ២ នៃសមាគមមិត្តភាពឡាវ - វៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី ១៩ ឧសភា នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ បានប្រព្រឹត្តិទៅ សន្និសីទទូទាំងប្រទេសលើកទី ២ នៃសមាគមមិត្តភាព ឡាវ - វៀតណាម។
សន្និសីទទូទាំងប្រទេសលើកទី ២ នៃសមាគមមិត្តភាពឡាវ - វៀតណាម - ảnh 1សន្និសីទទូទាំងប្រទេសលើកទី ២ នៃសមាគមមិត្តភាពឡាវ - វៀតណាម 

  ថ្លែងមតិនៅទីនេះ លោក Vilayvonge Budakhame សមាជិកមជ្ឈឹមបក្សប្រធានមជ្ឈឹមសមាគមមិត្តភាពឡាវ - វៀតណាមបានសង្កត់ធ្ងន់ថា៖    "ក្នុងអំឡុងពេល ១០ ឆ្នាំកន្លងទៅ យើងខ្ញុំមានសេចក្ដីសោមនស្សរីករាយដោយឃើញថាសមាគមមិត្តភាពឡាវ វៀតណាមនៅទាំងថ្នាក់មជ្ឈឹមនិងមូលដ្ឋានសុទ្ធតែមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់និងទាន់ពេលវេលា។សាខាសមាគម មិត្តភាពឡាវ វៀតណាមនៅតាមបណ្ដាខេត្តទូទាំងប្រទេសបានសម្រេចរួចរាល់ការងារពង្រឹងក្បាលមាស៊ីនចាត់តាំង។ សមាគមមិត្តភាពឡាវវៀតណាម ជានិច្ចកាលរៀបចំឡើងសកម្មភាពទំនាក់ទំនងប្រជាជន ទន្ទឹមនឹងទំនាក់ទំនងរដ្ឋក្នុងការអប់រំសតិអារម្មណ៍សម្រាប់ជំនាន់យុវជន ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរឲ្យយល់ដឹងថែមទៀតពីទំនាក់ទំនងជិតស្និទ្ធប្រពៃណីរវាង វៀតណាមនិងឡាវ ជាចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការដែលកម្រមាននៅលើពិភពលោក"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ