សន្និសីទទូទាំងប្រទេសស្ដីពីការជំរុញឲ្យសហគ្រាសបោះទុនចូលក្នុងវិស័យកសិកម្ម
(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែកក្កដា នៅទីក្រុង Da Lat ខេត្ត Lam Dong នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើអធិបតីជាសន្និសីទទូទាំង ប្រទេសអំពីការជំរុញឲ្យសហគ្រាសបោះទុនចូលក្នុងវិស័យកសិកម្ម។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV) |
ព្រឹត្តិការណ៍ នេះក៏មានការចូលរួមរបស់ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ឧបនាយក រដ្ឋមន្រ្តីលោក Trinh Dinh Dung លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan ព្រមទាំងតំណាងជាង ៦០០នាក់ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំបន់ សហគ្រាស និងដៃគូអភិវឌ្ឍ នានានៅក្នុងនិងក្រៅប្រទេសផងដែរ។
នាបច្ចុប្បន្ន វៀតណាមមានសហគ្រាសចំនួន៤៩ពាន់៦រយដែលវិនិយោគ ចូលក្នុងវិស័យកសិកម្ម ស្រូបយក៨%នៃបរិមាណសហគ្រាសសរុបក្នុងទូទាំង ប្រទេស។ សហគ្រាសវិនិយោគចូលក្នុងវិស័យកសិកម្មទាំងនេះ បានបង្កើត ការងារធ្វើសំរាប់៤លាន៥សែននាក់ ស្រូបយក៣២,៥%បរិមាណពលករសរុបនៃ ប្លុកសហគ្រាសទាំងមូល។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងបណ្ដាតំណាងចូលរួមសន្និសីទ (រូបថត៖ VOV) |
នៅសន្និសីទលើកនេះ បណ្ដាតំណាងសុទ្ធតែសង្កត់ធ្ងន់ទៅលើតួនាទីជា ស្នូលរបស់សហគ្រាស។ តាមនោះ ត្រូវការយកសហគ្រាសជាគោល ប្រជា កសិករជាស្នូល និងជំរុញការអនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងការអភិវឌ្ឍកសិកម្ម។ រួមជាមួយគ្នានោះគឺចេញផ្សាយគោលនយោបាយដើម្បីលើកទឹកចិត្តការបណ្ដាក់ទុនចូលក្នុងវិស័យកសិកម្ម បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសក្នុងការ ទាក់ទងជាមួយទុន បង្កើតខ្សែសង្វាក់តភ្ជាប់ពីការធ្វើផលិតកម្មដល់ការលក់ ចេញ សុក្រិតហេដ្ឋារចនាសម្ព័ន្ធបម្រើការអភិវឌ្ឍកសិកម្ម ចែករំលែកព័ត៌មាន ស្ដីពីទីផ្សារ ហើយរៀបចំដីធ្លីឲ្យបានគ្រប់គ្រាន់សំរាប់ការធ្វើផលិតកម្មកសិកម្ម ផងដែរ។ អញ្ជើញថ្លែងមតិសន្និដ្ឋានសន្និសីទ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា៖
“កសិកម្មវៀតណាមនៅតែមានសក្ដានុភាពនិងឱកាសជាច្រើនដើម្បីអភិវឌ្ឍន៍ ពិសេសគឺក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០នាបច្ចុប្បន្ន។ រដ្ឋាភិបាលនិងសហគមន៍ សហគ្រាសត្រូវរួមដៃរួមកម្លាំង ដើម្បីនាំវៀតណាមឈានឡើងចំណាត់ថ្នាក់ទីមួយលើ ពិភពលោកអំពីកសិផល។ នៅសន្និសីទលើកនេះ ខ្ញុំដាក់ចេញគោលដៅឲ្យផ្នែក កសិកម្មថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ កសិកម្មវៀតណាមត្រូវចូលក្នុងតុប១៥ ប្រទេសអភិវឌ្ឍន៍ជួរមុខលើពិភពលោក ក្នុងនោះ ផ្នែកកែច្នៃកសិផលត្រូវចូលក្នុង តុប១០លើពិភពលោក។ កសិកម្មវៀតណាមត្រូវជាមជ្ឈមណ្ឌលកែច្នៃមួយ នៃខឿនកសិកម្មពិភពលោក ជាមជ្ឈមណ្ឌល logistics នៃពាណិជ្ជកម្មកសិផល សកល។ យើងមានលទ្ធភាពជាពិតប្រាកដដើម្បីសម្រេចបានសុបិន្តនោះ”។
ដើម្បីអនុវត្តន៍ទស្សនៈវិស័យនិងគោលដៅនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បញ្ហាគន្លឹះគឺជាការអភិវឌ្ឍរបស់សហ គ្រាសនានាក្នុងផ្នែកកសិកម្ម។ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានា ធ្វើការត្រួតពិនិត្យ កែសម្រួលបែបបទរដ្ឋបាលក្នុងវិស័យ កសិកម្ម ជនបទ ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសអភិវឌ្ឍន៍៕