សន្និសីទទូទាំងប្រទេសឧទ្ទេសនាមអំពីរដ្ឋធម្មនុញ្ញឆ្នាំ២០១៣
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (vov) |
(VOV)_នាព្រឹកថ្ងៃទី ៥ មេសា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc បានធ្វើអធិបតីសន្និសីទទូទាំងប្រទេស ឧទ្ទេស នាម ផ្សព្វផ្សាយខ្លឹមសារ អត្ថន័យរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ដោយមានការចូលរួមរបស់បណ្ដាអ្នកដឹកនាំគ្រប់ក្រសួង ស្ថាប័នមជ្ឈឹម ខេត្តនិងទីក្រុងចំនួន៦៣ និងអ្នករាយការណ៍ អ្នកឃោសនានានាក្នុងទូទាំងប្រទេស។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ការងារឃោសនា ផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ ជាបុព្វបទសំខាន់ ដើម្បីប្រជាជនគ្រប់ ស្រទាប់ទាក់ទង យល់ដឹងច្បាស់អំពីបទបញ្ញាត្តិ ក្នុងច្បាប់ ដើម្បីអនុវត្តតាមយ៉ាង
ម៉ត់ចត់។ លោក Nguyen Xuan Phuc ក៏បានស្នើអ្នករាយការណ៍ អ្នកឃោសនាគ្រប់
រូបត្រូវយល់ ដឹងច្បាស់អំពីខ្លឹមសារនិងស្មារតីនៃរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣ ទៀតផង៕