សន្និសីទទូទាំងពិភពលោកអំពីកសិកម្មសន្តិសុខស្បៀងអាហារនិងការបំរែបំរួលអាកាសធាតុ


នាព្រឹកថ្ងៃទី ៣ កញ្ញា នៅទីក្រុងហាណូយ ដំណាងនៅក្នុងនិងក្រៅ​ប្រទេសជាង  ៥០០នាក់ បានចូលរួមសន្និសីទ ទូទាំងពិភពលោក លើកទី ២ អំពីកសិកម្ម សន្តិសុខ
ស្បៀងអាហារ និងការបំរែបំរួលអាកាសធាតុ។ សន្និសីទលើកកនេះ ដោយក្រសួង
កសិកម្ម  និងអភិវឌ្ឍន៏ជនបទវៀតណាម រួមសហការជាមួយរដ្ឋាភិបាលហូឡង់រៀបចំ ឡើង ដោយមានការជួយឧបត្ថម្ភពីអង្គការ ​កសិកម្ម ស្បៀងអាហារ នៃអង្គការ សហ
ប្រជាជាតិ  និងធនាគារពិភពលោក។ ថ្លែងមតិបើកសន្និសីទ រដ្ឋមន្ត្រី ក្រសួងកសិកម្ម  និងអភិវឌ្ឍន៏ជនបទវៀតណាម លោក Cao Duc Phat បានលើកច្បាស់ថា៖ កសិកម្ម
នាបច្ចុប្បន្ន ​កាន់តែដើរតួនាទីសែនសំខាន់ ក្នុងជីវភាពរស់នៅ សង្គមរបស់ប្រទេស
និមួយៗ ​កំណើនកសិកម្មដ៏ចីរភាព មិនគ្រាន់តែធានាការផ្គត់ផ្គង់ស្បៀងអាហារគ្រប់
គ្រាន់ អោយប្រជាជននាបច្ចុប្បន្ន និងក្នុងអនាគត ប៉ុណ្ណោះទេ ថែមទាំង រួមចំណែក
លើក ស្ទុយជីវភាពរស់នៅ អោយប្រជាជនទៀតផង។ ​សន្និសីទលើកនេះ នឹងប្រមូល
ផ្តុំទៅ លើ ការកំណត់បណ្ដាប្រភព​ហិរញ្ញវត្ថុថ្មី បើកទូលាយការស្រាវជ្រាវ  និងផ្ទេរប្តូរ
វិទ្យសាស្ត្រ  បច្ចេកវិទ្យា ​ជាដើម។ រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍន៏ជនបទ​ Cao
Duc Phat ​លើកច្បាស់ថា៖

“យើងបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជាតិ ដើម្បីដោះស្រាយការ
លំបាក សាកល្បងនានាលើសកលលោកទាំងមូលជំរុញមណ្ឌលឯកជនវិនិយោគ
ចូលក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនោះ យើងប្រមូលផ្តុំបណ្ដា​ប្រភពកម្លាំង សំដៅ
វិនិយោគ ស្រាវជ្រាវ អនុវត្តបច្ចេកវិទ្យា និងផ្សព្វផ្សាយ​ព័ត៍មាន ដើម្បីបង្កលកុ្ខណះ
អោយការ អភិវឌ្ឍន៍ខឿនកសិកម្មស្និទ្ធស្នាល​ជាមួយបរិស្ថាន។ ខ្ញុំជឿជាក់ថា ជាមួយ
កិច្ច​សហប្រតិបត្តិការ យ៉ាង​ជិតស្និទ្ធ​រវាងបណ្ដាប្រទេស និងការជួយឧបត្ថម្ភ​របស់អង្គការ​អន្តរជាតិនានា ការខំប្រឹងប្រែងរបស់ប្រទេសនិមួយៗ នឹងនាំមកជោគជ័យធំធេញ
និង យើងនឹងឆ្លងកាត់រាល់ការលំបាកសាកល្បង អំពី​សន្តិសុខស្បៀងអាហារ៕”

សន្និសីទទូទាំងពិភពលោកអំពីកសិកម្មសន្តិសុខស្បៀងអាហារនិងការបំរែបំរួលអាកាសធាតុ - ảnh 1
រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍន៏ជនបទ​ Cao Duc Phat( internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ