សន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជាបានបិទ។
VOV -  
(VOV) /  
|
សន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជាបានបិទ។ |
VOV-សន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជាដែល
ប្រព្រឹត្តទៅនៅទីក្រុងហូជីមិញបានបញ្ចប់ប្រកបដោយជោគជ័យនិងចេញ
សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋសភាទាំងពីរក្នុងពិធីបិទនារសៀលថ្ងៃទី
២៣សីហា។ ថ្លែងមតិនៅពិធីបិទ អនុប្រធានរដ្ឋសភាវៀតណាម Huynh
Ngoc Son បានអះអាងថា ជោគជ័យរបស់សន្និសីទជាការបោះជំហានសំខាន់ ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងរដ្ឋសភានិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា និងចាត់ទុកនេះជាទ្រពសម្ប័ត្តិមិនអាចកាត់ថ្លៃបានដែលត្រូវរក្សាអភិវឌ្ឍន៍ និងប្រគល់ឲ្យជំនាន់ក្រោយៗ។ សន្និសីទបានឯកភាពបន្តជំរុញយ៉ាងខ្លាំងក្លា ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរតាមទឹសអនុវត្តល្អ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរដែលបានចុះហត្ថលេខា នាថ្ងៃទី២២កក្កដានៅក្រុងហាណូយ រក្សាការផ្លាស់ប្តូរបណ្ដាគណៈប្រតិភូ ជាន់ខ្ពស់ជំរុញថែមទៀតសកម្មភាពរបស់ក្រុមសមាជិកសភានៃប្រទេសទាំង
ពីរវៀតណាម-កម្ពុជាជាដើម។ ចំពោះភាគីកម្ពុជា អនុប្រធានព្រឹទ្ធសភា ព្រះរាជាណាចក្រកម្ពុជាទេពងនបានលើកច្បាស់ថាការរៀបចំសន្និសីទស្វាគម
ខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាមនិងឆ្នាំ
មិត្តភាពកម្ពុជា-វៀតណាមក្នុងឱកាសនេះគឺជានិមិត្តសញ្ញាដ៏ថ្លៃថ្លាសឲ្យឃើញចំណងមិត្តភាពសាមគ្គីភាពនិងសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាមក្នុងដំណាក់កាលនាបច្ចុប្បន្នក៏ដូចជានាពេលអនាគតគឺរឹងមាំយូអង្វែងមិនអាច
បែកបាក់បានឡើយ។
សន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជាបានអះអាងកិច្ច
សន្យារបស់ស្ថាប័ននីតិបញ្ញាត្តិទាំងពីរវៀតណាម-កម្ពុជាគឺរួមជាមួយរដ្ឋាភិបាល
និងប្រជាជនបណ្ដាប្រទេសជាសមាជិកអាស៊ានកសាងអាស៊ានមួយសាមគ្គីភាព
រឹងមាំគោរពនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមករួមយកចិត្តទុកដាក់និងរួមផ្សំសម ស្របរវាងផលប្រយោជន៍ជាតិជាមួយផលប្រយោជន៍សហគមន៍រួមចំណែក
សកម្មទៅក្នុងគោលដៅរួមគឺសន្តិភាពសន្តិសុខសហប្រតិបត្តិការនិងអភិវឌ្ឍន៍។
ក៏ក្នុងក្របខ័ណ្ឌសន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជា
នាថ្ងៃទី២៣សីហា យុវជនវៀតណាមនិងកម្ពុជាជិត៥០០នាក់បានចូលរួមកម្មវិធីជួបប្រាស្រ័យយុវជនវៀតណាម-កម្ពុជាផងដែរ៕
VOV
-VOV