សន្និសិទ្ធកម្មាភិបាលទូទាំងប្រទេសអំពីការងារកសាងបក្ស ឆ្នាំ ២០១២
នាថ្ងៃទី ១១ មករា នៅទីក្រុងហាណូយ អញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសិទ្ធកម្មាភិ
បាលទូទាំងប្រទេសអំពីការងារកសាងបក្ស ឆ្នាំ ២០១២ អគ្គលេខាបក្ស កុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong បានលើកច្បាស់នូវអត្ថន័យដ៏សែនសំខាន់របស់សន្និសិទ្ធលើកនេះ-សន្និសិទ្ធ ដំបូង ក្នុងនីតិកាលទី ១១ ការងាររៀបចំ កសាង បក្ស មានការងារត្រូវធ្វើច្រើន។ អគ្គលេខា បក្សបានលើកច្បាស់ថា៖ ក្នុងស្ថានភាពនា
បច្ចុប្បន្ននិងបណ្ដាសំណូមពរភារកិច្ចថ្មី របស់បដិវត្តន៏វៀតណាម ទាមទារត្រូវលើកកំពស់
ថែមទៀតសមត្ថភាពដឹកនាំ និង កំលាំងប្រយុទ្ធរបស់បក្ស ដាកចេញបណ្ដាសំណូមពរភារ
កិច្ចកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះការងារកសាងបក្ស។ អគ្គលេខាបក្ស Nguyen
Phu Trong សង្កត់ធ្ងន់ថា៖ ក្នុងប្រព័ន្ធបណ្ដាអង្គការទាំងមូល ធ្វើ ការងារសេនាធិការអោយ
បក្សគណះចាត់តាំងមជ្ឈឹម និងបណ្ដាស្ថាប័នចាត់តាំងគ្រប់ជាន់ថ្នាក់មានតួនាទីសំខាន់ពិ
សេស ជាស្ថាប័នសេនាធិការផង និងក៏ជា ស្ថាប័នផ្ទាល់អនុវត្តន៏ការងាររៀបចំ កសាងបក្ស
ផង។ អគ្គលេខាបក្ស Nguyen Phu Trong មានគោលបំណងថា៖ ផ្នែករៀបចំ កសាងបក្សទាំង
មូល ត្រូវយល់ដឹងច្បាស់ ជ្រាលជ្រៅ និងគ្រប់គ្រាន់អំពីសំណូមពរសំខាន់នៃភារកិច្ចកសាង
កែសម្រួលបក្ស ក្នុងស្ថានភាពនាបច្ចុប្បន្ន ឃើញយ៉ាងគ្រប់គ្រាន់នូវការទទួលខុសត្រូវរបស់
ខ្លួន ចំពោះបក្ស ចំពោះប្រជាជន…ៗ អគ្គលេខាបក្ស Nguyen Phu Trong បានថ្លែងថា៖
និយាយដល់ការរៀបចំ គឺនិយាយដល់គោលការណ៏រៀបចំ ប្រព័ន្ធរៀបចំ រចនាសម្ព័ន្ធ
រៀបចំ យន្តការអនុវត្តន៏ ជាដើម។ និយាយដល់កម្មាភិបាលគឺនិយាយដល់ការបណ្តុះ
បណ្ដាល បំប៉ុន វាយតំលៃ។ នេះគឺការងារចំពោះមនុស្ស គួរអោយសំខាន់ និងរសើប៕