សន្និសិទ្ធបូកសរុបការងារនៃផ្នែករដ្ឋអាជ្ញាអមតុលាកាប្រជាជន ឆ្នាំ ២០១១ និងអនុវត្តន៏ភារកិច្ចឆ្នាំ ២០១២
សន្និសិទ្ធបូកសរុបការងារនៃផ្នែករដ្ឋអាជ្ញាអមតុលាកាប្រជាជន ឆ្នាំ ២០១១ និងអនុវត្តន៏ភារកិច្ចឆ្នាំ ២០១២ បានប្រព្រឹត្តទៅ នាថ្ងៃទី ៨ មករា នៅទីក្រុងហាណូយ។ ក្នុងឆ្នាំ ២០១១ ផ្នែករដ្ឋអាជ្ញាអមតុលាកា បានផ្លាស់ប្តូរជាថ្មីនូវការរៀបចំសកម្មភាព ក្នុងដំណើការកែទម្រង់យុត្តិធម៏ ជំរុញយ៉ាងខ្លាំងការអនុវត្តន៏សិទ្ធិរដ្ឋអាជ្ញា ត្រួតពិនិត្យ
និងបណ្ដាសកម្មភាពយុត្តិធម៏។
ថ្លែងមតិនៅសន្និសិទ្ធ ប្រធានរដ្ឋ Truong Tan Sang ប្រធានគណះកម្មាធិការ
កែទម្រង់ យុត្តិធម៏មជ្ឈឹមបានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០១២ ផ្នែករដ្ឋអាជ្ញាអមតុលាកា ត្រូវផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា លើគ្រប់វិស័យថែមទៀត ក្នុងនោះ ត្រូវការ
ប្រមូលផ្តុំអនុត្តន៏សិទ្ធិរដ្ឋអាជ្ញា ក្នុងដំណាក់កាលស៊ើបអង្កេត ធានាការកាត់ទោសស្របតាមច្បាប់ កាត់ទោសយ៉ាងម៉តចត់និងពិសេសគឺបទល្មើសអំពើពុករលួយ។
ប្រធានរដ្ឋ Truong Tan Sang បានថ្លែងថា៖ រដ្ឋអាជ្ញាអមតុលាកាគ្រប់ជាន់ថ្នាក់
ត្រូវការយល់ ដឹងច្បាស់និងជ្រាលជ្រៅអំពីចរិតប្រជាជនក្នុងសកម្មភាព
ផ្នែករដ្ឋអាជ្ញា។ ពេលអនុវត្តន៏សិទ្ធិរដ្ឋអាជ្ញានិងរដ្ឋអាជ្ញាអមតុលាកាបណ្ដា សកម្មភាពយុត្តិធម៏ត្រូវផ្អែកទៅលើប្រជាជន ត្រូវទទួលការឃ្លាំមើលរ
បស់ប្រជាជន និងជ្លៀតយកការគាំទ្ររបស់ប្រជាជន៕