សន្និសីទនៃគណៈកម្មាធិការដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID-19 របស់ក្រសួងការពារប្រទេស
(VOVWORLD) - អង្គភាពកងទ័ពការពារព្រំដែនចាំបាច់ត្រូវចាត់វិធានការនៅតាមខ្សែព្រំដែនឲ្យបានរឹងមាំ ថែមទៀត ដើម្បីផ្ដន្ទាទោសចំពោះឧក្រិដ្ឋជន ដែលបាននាំមនុស្សឆ្លងចូល វៀតណាមដោយខុសច្បាប់។
សន្និសីទនៃគណៈកម្មាធិការដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID-19 របស់ក្រសួងការពារប្រទេស (រូបថត៖ VGP) |
នាថ្ងៃទី ៣១ ខែកក្កដា លោកឧត្តមសេនីយ៍ឯក Tran Don អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំសន្និសីទនៃ គណៈកម្មាធិការដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID-19 ។អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ឯក Tran Don បានអះអាង ថា៖ “អង្គភាពកងទ័ពការពារព្រំដែនចាំបាច់ត្រូវចាត់វិធានការ នៅតាមខ្សែព្រំដែនឲ្យបានរឹងមាំ ថែមទៀត ដើម្បីផ្ដន្ទាទោសចំពោះឧក្រិដ្ឋ ជន ដែលបាននាំមនុស្សឆ្លងចូល វៀត ណាមដោយខុសច្បាប់។ ទន្ទឹមនឹងនេះ អង្គភាពកងទ័ពត្រូវស្មោះត្រង់ ហើយបំពេញភារកិច្ច ដើម្បីរដ្ឋ ដើម្បីបក្ស និងដើម្បីប្រជាជន។ យើងត្រូវប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងត្រៀមប្រយុទ្ធផ្ទាល់ផងដែរ”៕