សន្និសីទនៃគណៈកម្មាធិការបញ្ជាការរៀបចំភាគហ៊ុនភាវូបនីយកម្មដកទុន និងរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ មករា នៅទីក្រុងហណូយ បានប្រព្រឹត្តទៅសន្និសីទ នៃគណៈកម្មាធិការបញ្ជាការរៀបចំ ភាគហ៊ុនភាវូបនីយកម្ម ដកទុន និងការរៀបចំ រចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញនិងការអភិវឌ្ឍសហគ្រាសឆ្នាំ ២០១៧។
សន្និសីទនៃគណៈកម្មាធិការបញ្ជាការរៀបចំភាគហ៊ុនភាវូបនីយកម្មដកទុន និងរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ |
(VOVworld) – នាព្រឹកថ្ងៃទី ៣១ មករា នៅទីក្រុងហណូយ បានប្រព្រឹត្តទៅសន្និសីទ នៃគណៈកម្មាធិការបញ្ជាការរៀបចំ ភាគហ៊ុនភាវូបនីយកម្ម ដកទុន និងការរៀបចំ រចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញនិងការអភិវឌ្ឍសហគ្រាសឆ្នាំ ២០១៧។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue និងជាប្រធានគណៈកម្មាធិការ បញ្ជាណែនាំបានធ្វើអធិបតីសន្និសីទ។ តាមរបាយការណ៍របស់គណៈកម្មាធិការបញ្ជា ណែនាំការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍សហគ្រាស នាឆ្នាំ ២០១៧ ប្រទេសទាំងមូលបានអនុ ម័តលើគំរោងការណ៍ស្តីអំពីការភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋចំនួន ៦៩ ច្រើន ជាងសហគ្រាសចំនួន ១៤ អង្គភាពបើប្រៀបនឹងឆ្នាំ ២០១៦។ តំលៃងទុនរបស់រដ្ឋនៅបណ្ដាសហគ្រាសភាគហ៊ុនទទួលបាន ១៦០ លានលានដុង ស្រូបយក ១១,៤% ប្រភពទុនរបស់រដ្ឋដែលកំពុងវិនិយោគនៅបណ្ដាសហគ្រាសរដ្ឋនាចុងឆ្នាំ ២០១៦។ សមាជិកគណៈកម្មាធិការទាំងឡាយក៏បានលើកច្បាស់នូវភាពអន់ខ្សោយនិងកំហិតមួយចំនួនផងដែរ។ តាមនោះ គប្បីមានការខំប្រឹងប្រែងខ្លាំងក្លាថែមទៀតនាពេលខាងមុខ ដើម្បីទទួលបានគោលដៅមានសហគ្រាសចំនួន ១ លាននាឆ្នាំ ២០២០ តាមផែនការរបស់ រដ្ឋាភិបាលដែលបានដាក់ចេញ៕