សន្និសីទនាយកបណ្ដាមហាវិទ្យាល័យរវាងវៀតណាមនិងហុងគ្រីលើកទី ១
|
ប្រធានាធិបតីហុងគ្រី លោក Ander Janos ចូលរួមសន្និសីទលើកនេះ។ (Image: VNA) |
(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់
ប្រធានាធិបតីហុងគ្រី លោក Ander Janos ចាប់ពីថ្ងៃទី ២៧ ដល់ទី ២៩ វិច្ឆិកា
នាថ្ងៃទី ២៧ វិច្ឆិកា ក្រសួងអប់រំនិងបណ្តុះបណ្ដាលវៀតណាមសហការជា
មួយក្រសួងប្រភពធនធានមនុស្សហុងគ្រីបានរៀបចំសន្និសីទនាយកបណ្ដា
មហាវិទ្យាល័យវៀតណាម-ហុងគ្រីលើកទី ១ នៅទីក្រុងហាណូយ។ ប្រធានា
ធិបតីហុងគ្រី លោក Ander Janos រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្ដាល
វៀតណាម លោក Pham Vu Luan ព្រមទាំង តំណាងរបស់មហាវិទ្យាល័យ
ហុងគ្រីនិងវៀតណាមនានាបានចូលរួមសន្និសីទលើកនេះ។ គោលដៅ
នៃសន្និសីទនេះគឺសំដៅអនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំង ២ បន្ទាប់
ពីកិច្ចប្រជុំនៃក្រុមការងាររួមស្តីពីអប់រំវៀតណាម-ហុងគ្រីឆ្នាំ ២០១៣ និង កិច្ចប្រជុំស្តីពីការអប់រំនិងបណ្តុះបណ្ដាលវិជ្ជាជីវៈវៀតណាម-ហុងគ្រីឆ្នាំ
២០១៤។ នៅសន្និសីទលើកនេះ ភាគីទាំង ២ បានផ្លាស់ប្តូរនិងចែលរំលែក
ព័ត៌មានអំពីប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សា-ស្រាវជ្រាវបណ្ដាកម្មវិធីអាហារូបករ
ណ៍របស់រដ្ឋាភិបាល ក៏ដូចជា គោលនយោបាយ អាទិភាពបង្កើនកិច្ចស
ហប្រតិបត្តិការនាពេលខាងមុខ៕