សន្និសីទនាយករដ្ឋមន្រ្តីជាមួយធុរកិច្ចនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ឧសភា
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម បានឯកភាពរៀបចំសន្និសីទនាយករដ្ឋមន្រ្តីជាមួយធុរកិច្ចដើម្បីដោះស្រាយការលំបាក ជំរុញផលិតកម្មអាជីវកម្មនិង ចាប់ផ្តើមប្រតិបត្តិការខឿនសេដ្ឋកិច្ចឡើងវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ០៩ ខែឧសភា ក្នុងរយៈប្រព័ន្ធវីដេអូ និងត្រូវបានផ្សាយបន្តផ្ទាល់ចេញពីស្ថានីយ៍ទូរទស្សន៍វៀតណាម។
សន្និសីទនាយករដ្ឋមន្រ្តីជាមួយធុរកិច្ចនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ឧសភា |
លោកនាយករដ្ឋមន្រ្តីបានចាត់ ឱ្យក្រសួងផែនការនិងវិនិយោគទទួលការដឹកនាំដោយសម្របសម្រួលជាមួយខុទ្ទកាល័យរដ្ឋា ភិបាល សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម និងទីភ្នាក់ងារពាក់ព័ន្ធដើម្បីរៀបចំសន្និសីទឱ្យបានល្អ មានប្រសិទ្ធ ភាពនិងសន្សំសំចៃផង។
លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ ឲ្យត្រៀមបទអន្តរាគមន៍និងឆ្លើយសំនួរ ក៏ដូចជាសំណើរបស់អង្គភាពអាជីវកម្មដែលចូលរួមសន្និសីទ។ ទន្ទឹមជាមួយគ្នានោះ ដោះស្រាយបញ្ហានិងការលំបាករបស់សហគ្រាសយ៉ាងសកម្ម ស្របតាមសមត្ថភាពរបស់ខ្លួន ដើម្បីជំរុញផលិតកម្មអាជីវកម្ម រួមទាំងជួយគាំទ្រសហគ្រាសឱ្យងើបឡើងវិញបន្ទាប់ពី COVID-19៕