|
សន្និសីទបូកសករុបការងារឆ្នាំ ២០១៦ នៃខុទ្ទកាល័យប្រធានរដ្ឋវៀតណាម (VNA) |
(VOVworld) – ថ្លែងមតិនៅសន្និសីទបូកសករុបការងារឆ្នាំ ២០១៦ របស់
ខុទ្ទកាល័យប្រធានរដ្ឋ នាព្រឹកថ្ងៃទី ១៩ មករា ប្រធានរដ្ឋវៀតណាម លោក
Tran Dai Quang បានទទួលស្គាល់និងស្ងើចសរសើរការខំប្រឹងប្រែងនៃ
សមូហភាពនៅ ខុទ្ទកាល័យប្រធានរដ្ឋក្នុងរយៈពេលកន្លងមក។ ប្រធានរដ្ឋ
លោក Tran Dai Quang បានរំលឹកថា៖ នាឆ្នាំ ២០១៧ ខុទ្ទកាល័យប្រធានរដ្ឋ
កំណត់បន្តធ្វើល្អ ការងារទាក់ទិនដល់វិស័យនិតិបញ្ញាត្តិ នីតិប្រតិបត្តិនិង
យុត្តិធម៌ ការពារប្រទេស សន្តិសុខ កិច្ចការបរទេស ការចាត់តាំងរដ្ឋបាល
ការគ្រប់គ្រងថវិការ ហើយយក ចិត្តទុកដាក់ថែមទៀតដល់ការប្រឡង
ប្រណាំងរបស់សមូហភាពនៅខុទ្ទកាល័យ។ ក្រៅពីនោះ ជួរកម្មាភិបាលបុគ្គ
លិកគប្បីលើកកំពស់ថែមទៀតគុណភាពស្រាវ ជ្រាវផ្តល់មតិលើគំរោងច្បាប់
ម្ចាស់ការដោះស្រាយទាន់ពេលវេលាតាមច្បាប់អំពីការងារតែងតាំងបញ្ឈប់
តំណែងជាពិសេសពិគ្រោះយោបល់ជាមួយមជ្ឈដ្ឋានថ្នាក់ ដឹកនាំរដ្ឋនិង
រដ្ឋាភិបាលអំពីកម្មវិធីកិច្ចការបរទេសរបស់ប្រធានរដ្ឋក្នុងឋានៈជា
ប្រទេសប្រធាន APEC ឆ្នាំ ២០១៧នេះ ផងដែរ៕