សន្និសីទបូកសករុបការងារឆ្នាំ ២០១៦ និងអនុវត្តភារកិច្ចឆ្នាំ ២០១៧ នៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មគីមី


សន្និសីទបូកសករុបការងារឆ្នាំ ២០១៦ និងអនុវត្តភារកិច្ចឆ្នាំ ២០១៧ នៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មគីមី - ảnh 1
សន្និសីទបូកសករុបការងារឆ្នាំ ២០១៦ និងអនុវត្តភារកិច្ចឆ្នាំ ២០១៧ នៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មគីមី (VNA)

(VOVworld) – គប្បីរៀបចំរចនាសម្ព័ន្ធសហគ្រាស ជំរុញខ្លាំងការវិនិយោគ
ផលិតកម្មផលិតផលដែលមានសមត្ថភាពប្រកួតប្រជែងសំដៅមានកំណើន
ប្រកប ដោយប្រសិទ្ធភាព។ នេះគឺជាការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្ត្រី
រដ្ឋាភិបាល វៀតណាម លោក Trinh Dinh Dung នៅសន្និសីទបូកសករុបសក
ម្មភាពឆ្នាំ ២០១៦ និងអនុវត្តភារកិច្ចឆ្នាំ ២០១៧ នៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម
គីមី វៀតណាម នាព្រឹកថ្ងៃទី ១៤ មករា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ
 លោក Trinh Dinh Dung បានស្នើថា៖ នាពេលខាងមុខ​ថ្នាក់ដឹកនាំសម្ព័ន្ធក្រុម
ហ៊ុន ឧស្សាហកម្មគីមីវៀតណាមប្រមូលផ្តុំស្រាវជ្រាវដើម្បីមានគំរោងការណ៍
វិនិយោគ ថ្មី ពីនោះ បើកទូលាយគំរោងការណ៍ចាស់ៗ លើកកំពស់ទិន្និផល
និងគុណភាពនៃ បណ្ដាគំរោងការវិនិយោគ ជំនះពុះពារលើស្ថានភាពអន់
ខ្សោយ ជាពិសេសគឺត្រូវ យកចិត្តទុកដាក់ដល់កិច្ចការពារបរិស្ថានមិនឲ្យ
កើតមានឡើងគ្រោះអាសន្នបរិស្ថានលើវិស័យគីមីនោះឡើយ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ