សន្និសីទបូកសរុបការងារឃោសនាអប់រំទូទាំងប្រទេស
(VOV)_នាព្រឹកថ្ងៃទី ៩ មករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ សន្និសីទបូក
សរុប ការងារឃោសនាអប់រំទូទាំងប្រទេស ឆ្នាំ ២០១២ អនុវត្តភារកិច្ច ឆ្នាំ ២០១៣។ ឆ្នាំ ២០១២ ទោះបីជាស្ថានភាពពិភពលោក និងក្នុងតំបន់មានការបំរែបំរួលស្មុគ
ស្មាញ សេដ្ឋកិច្ចថយចុះ វិបត្តិហិរញ្ញវត្ថុត្រូវអូសបន្លាយក្នុងរយះពេលវែង នៅប្រទេស
ជាច្រើន ប៉ុន្តែស្ថានភាពនយោបាយ សង្គមក្នុងប្រទេសនៅបានរក្សារយ៉ាងរឹងមាំ ស្ថិរភាព សន្តិសុខ-ការពារប្រទេសត្រូវបានបង្កើន ប្រព័ន្ធនយោបាយបន្តបានពង្រឹង
និងពង្រីក។ ផ្នែកឃោសនានិងអប់រំរបស់ប្រទេសទាំងមូល បានសកម្ម ម្ចាស់ការជួយ ការិយាល័យនយោបាយ គណះលេខា បណ្ដាគណះកម្មាធិការអចិន្ត្រៃយ៍ លើកកំពស់
សមត្ថភាព ប្រសិទ្ធភាពដឹកនាំរបស់បក្ស ចំពោះការងារទ្រឹស្ដី សតិអារម្មណ៍ ឃោសនា
វប្បធម៏សិល្បះ…ជាដើម។
ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu
Trong បានសង្កត់ធ្ងន់ថា÷
“ ផ្នែក ឃោសនា អប់រំ ត្រូវក្តាប់ជាប់ តម្រូវការអំពីភារកិច្ច នយោបាយ ក្តាប់ជាប់ សតិអារម្មណ៍របស់ប្រជាជនគ្រាប់ស្រទាប់ កម្មាភិបាល និងបក្ខជន។ អនុវត្តរាល់ស
កម្ម ភាពព្រមៗគ្នា ដើម្បីទទួលបានគុណភាពខ្ពស់បំផុត ជាមួយរបៀបថ្មីច្រើនជាង សមស្របជាង។”
ថ្លែងមតិនៅសន្និសីទ លោក Dinh the Huynh ប្រធានគណះកម្មាធិការឃោសនា
អប់រំមជ្ឈឹម បានអះអាងថា÷ ក្នុងឆ្នាំ ២០១៣ ការងារឃោសនាអប់រំស្មារតិ ត្រូវបន្ត សម្ដែងតួនាទីសកម្ម រួមជាមួយប្រព័ន្ធនយោបាយដោះស្រាយរាល់ការលំបាក សាក
ល្បងដែលបានដាក់ចេញ៕
|
សន្និសីទបូកសរុបការងារឃោសនាអប់រំទូទាំងប្រទេស ឆ្នាំ ២០១២ អនុវត្តភារកិច្ច ឆ្នាំ ២០១៣(internet) |