សន្និសីទបូកសរុបការងារឆ្នាំ២០១២និងអនុវត្តភារកិច្ចការងារអ័យ្យការ​ឆ្នាំ២០១៣របស់ផ្នែកអ័យ្យការប្រជាជន​

(VOV)_ថ្លែងមតិនៅសន្និសីទបូកសរុបការងារ ឆ្នាំ ២០១២ និងអនុវត្តភារកិច្ច ការ
ងារអ័យ្យការ​ ឆ្នាំ ២០១៣ របស់ផ្នែកអ័យ្យការប្រជាជន​ដែលត្រូវបានប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី ១៥ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានស្ងើចសរសើររាល់​លទ្ធផល​លេចធ្លោដែលផ្នែកទទួលបានក្នុងឆ្នាំ ២០១២។​ប្រ
ធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា÷ក្នុងឆ្នាំ ២០១៣ ​វៀតណាម​នៅ​ប្រឈម មុខនឹងការលំបាក សាកល្បងជាច្រើន ដើម្បីអនុវត្តល្អរាល់គោលដៅ ភារកិច្ចរបស់
ខ្លួន ផ្នែកអ័យ្យការប្រជាជនត្រូវអនុវត្តល្អការងាំរកែ​ទម្រង់យុត្តិធម៌។ ប្រធានរដ្ឋ 
Truong Tan Sang បានលើកច្បាស់ថា÷

        “មហាអ័យ្យការត្រូវប្តេជ្ញាចិត្ត ​ធានាការប្រតិបត្តិ​តាមច្បាប់យ៉ាងហ្មត់ចត់ នៅ
គ្រប់​ដំណាក់​កាលអ័យ្យការ និងចំពោះអ្នកណាដែលរំលោភច្បាប់។ ទន្ទឹមនឹងនោះ
 ផ្នែកត្រូវ​បំពេញល្អការងារអ័យ្យការ​រាល់សកម្មភាពយុត្តិធម៌​ ដើម្បីកែសម្រួល​
បណ្ដាការ​រំលោភអោយទាន់ពេលវេលា សំដៅ​ប្រជាជនជឿជាក់ទៅលើខឿន
យុត្តធម៌ របស់ប្រទេសជាតិ៕  ”


សន្និសីទបូកសរុបការងារឆ្នាំ២០១២និងអនុវត្តភារកិច្ចការងារអ័យ្យការ​ឆ្នាំ២០១៣របស់ផ្នែកអ័យ្យការប្រជាជន​ - ảnh 1
ប្រធានរដ្ឋ Truong Tan Sang (internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ