សន្និសីទបូកសរុបការងារនៃគណៈកម្មាធិការបញ្ជណែនាំការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស

(VOVWORLD) -ឆ្នាំ២០១៧ជាឆ្នាំដែលប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់ៗ ជាច្រើន ទាំងកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេសផង។
សន្និសីទបូកសរុបការងារនៃគណៈកម្មាធិការបញ្ជណែនាំការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស - ảnh 1ទិដ្ឋភាពនៃសន្និសីទ 

ជាមួយនឹងស្មារតីម្ចាស់ការ ច្នៃប្រឌិត គណៈបញ្ជា ណែនាំការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសមជ្ឈឹមនិងគណៈបញ្ជាណែនាំតំបន់នានា បានអនុវត្តល្អ រាល់ភារកិច្ចស្នូល ស្តីពីការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសក្នុង ឆ្នាំ២០១៧។ ជាពិសេស ឆ្នាំ APEC វៀតណាម ២០១៧ និងសប្តាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ចធំៗលើទូទាំង ពិភពលោក ដំណើរទស្សន កិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់មហាអំណាចដូចជា អាមេរិក ចិន និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា វៀតណាម-ឡាវផងដែរ។

        អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោក Vo Van Thuong ប្រធាន គណៈ កម្មាធិការឃោសនានិងអប់រំមជ្ឈឹម បានស្នើថា នាពេលខាងមុខ សមាជិកទាំង អស់ គប្បីពង្រីកភាពម្ចាស់ការ សកម្មក្នុងការបញ្ជាណែនាំ គ្រប់គ្រងសកម្មភាព ផ្សាយព័ត៌មានកិច្ចការបរទេស ដោយផ្តោតសំខាន់លើការផ្តល់ព៏ត៌មានឆាប់រហ័ស ទាន់ពេលវេលានិងរស់រវើក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ