សន្និសីទបូកសរុបការងារបណ្ដុះបណ្ដាលមុខវិជ្ជាជីវះសំរាប់ពលករជនបទ
|
សន្និសីទ Online ក្នុងទូទាំងប្រទេស ស្ដីពីការបូកសរុបលើកដំបូង រយះពេល៣ឆ្នាំ អនុវត្ត ការងារបណ្ដុះបណ្ដាលមុខវិជ្ជាជីវះសំរាប់ពលករជនបទ(http://www.ninhbinh.gov.vn/) |
(VOV)_នាព្រឹកថ្ងៃទី ១៧ កក្កដា នៅទីក្រុងហាណូយ សមាជិកការិយាល័យ
យោបាយ និងជាឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan បាន ធ្វើអធិបតីសន្និសីទ Online ក្នុងទូទាំងប្រទេស ស្ដីពីការបូកសរុបលើកដំបូង រយះ ពេល៣ឆ្នាំ អនុវត្ត ការងារបណ្ដុះបណ្ដាលមុខវិជ្ជាជីវះសំរាប់ពលករជនបទ តាមគំ រោងការណ៍ ១៩៥៦ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម។ តាមរបាយការណ៍
របស់ គណះកម្មាធិការបញ្ជាណែនាំ អនុវត្តគំរោងការណ៍នេះ បានអោយដឹងថា÷ ក្រោយរយះពេល៣ឆ្នាំកន្លងទៅ ខេត្ត ទីក្រុងនានា ក្នុងទូទាំងប្រទេស បាន ជួយ ឧបត្ថម្ភបណ្ដុះបណ្ដាលមុខវិជ្ជាជីវះ សំរាប់ពលករចំនួនជាង ១លាននាក់នៅជនបទ ទទួលបានជិត៨០% ផែនការ។ ចំណាយសរុបសំរាប់ការបណ្ដុះបណ្ដាល នេះគឺជិត ៤ពាន់ ៨០០ ពាន់លានដុង និងពលករចំនួន ៧០% បានមានការងារធ្វើ។ បណ្ដាមុខរបរដែលបានបណ្ដាតំបន់ ប្រមូលផ្តុំបណ្ដុះបណ្ដាល នោះគឺ÷ ដាំដុះ ចិញ្ជឹម សត្វ ចិញ្ជឹមជលផល…។ល។ ពីឥឡូវនេះដល់ឆ្នាំ២០១៥ គំរោងការណ៍នឹង បណ្ដុះបណ្ដា
ជួយ ឧបត្ថម្ភបណ្ដុះបណ្ដាលមុខវិជ្ជាជីវះសំរាប់ពលករចំនួន២លាននាក់នៅជនបទ និងខំប្រឹងប្រែង បរិមាណពលករចំនួនជាង៧០% នេះ មានការងារធ្វើ៕