សន្និសិទបូកសរុបការងារព័ត៌មានកិច្ចការបរទេសឆ្នាំ២០១១
(VOVworld)-នាថ្ងៃទី៣មេសានៅទីក្រុងហាណូយវៀតណាមគណៈកម្មាធិកាឃោស
នា អប់រំមជ្ឈឹមវៀតណាម បានបើកសន្និសីទទូទាំងប្រទេសស្តីពី ការងារព័ត៌មានកិច្ច
ការបរទេស ឃោសនាអំពីកោះសមុទ្រ កំណត់ខ័ណ្ឌព្រំសីមាបោះ បង្គោលព្រំដែនឆ្នាំ
២០១១ និងអនុវត្តភារកិច្ចឆ្នាំ២០១២។ លោក Dinh The Huynh សមាជិកការិយា
ល័យនយោបាយ និងជាប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមបានធ្វើជា អធិបតីសន្និសីទនេះ។ ថ្លែងមតិក្នុងសន្និសីទ អតីតឧបនាយករដ្ឋមន្រ្តីវៀតណាម Pham
Gia Khiem ចាត់ទុកថា ក្នុងឆ្នាំ ២០១១ស្ថានភាពតំបន់និងអន្តរជាតិមានការប្រែប្រួល យ៉ាងស្មគ្រស្មាញ។ ប៉ុន្តែ បណ្តា សកម្មភាពព័ត៌មានកិច្ចការបរទេសឃោសនាអំពី
កោះសមុទ្រ និងកំណត់ខ័ណ្ឌព្រំសីមាបោះ បង្គោលព្រំដែន ទទួលបានលទ្ធផលសំ
ខាន់ជាច្រើន រួមចំណែកក្នុងការផ្សព្វ ផ្សាយកាផ្តួចផ្តើមគំនិត គោលមាគ៌ា គោលន យោបាយរបស់បក្ស រដ្ឋវៀតណាម។ ទន្ទឹមនឹងនោះ រួមចំណែកក្នុងការតស៊ូបដិសេដ្ឋ
រាល់ព័ត៌មាន ល្បិចកល ខុសឆ្គង របស់ បណ្តាអានុភាពអមិត្ត បង្កើនការស្រុះចិត្តគំនិត ការគាំទ្រពីសំណាក់សហគមន៌អន្តរជាតិនិងជនវៀតណាមនៅឯបរទេស។ អតីតឧប
នាយករដ្ឋមន្រ្តី Pham Gia Khiem លើកច្បាស់ថា៖
|
អតីតឧបនាយករដ្ឋមន្រ្តី PHam Gia Khiem ថ្កែងមតិ
បើកសន្និសីទ
(រូបថតៈ Internet) |
“ព័ត៌មានកិច្ចការបរទេសត្រូវតភ្ជាប់ជាមួយព័ត៌មានទាំងក្នុងនិងក្រៅប្រទេស ក៏
ដូច ជាបណ្តាទស្សនៈរបស់បក្ស ស្តីអំពីការងារឃោសនា។ ដូច្នេះ សន្និសីទ ជា
ឱកាសដើម្បីអ្នកកាសែតទាំងឡាយនិងអ្នកទទួលបន្ទុកកិច្ចការបរទេសចែករំ
លែកបទពិសោធន៌ ដើម្បីសហការ ឃោសនា សំដៅទទួលបានលទ្ធផលល្អបំ
ផុត ក្នុងការងារ ព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយអំពីកោះសមុទ្រ កំណត់
ខ័ណ្ឌសីមាបោះ បង្គោលព្រំដែននាពេលខាងមុខ”៕