សន្និសីទបូកសរុបរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី

សន្និសីទបូកសរុបរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី - ảnh 1
សន្និសីទបូកសរុបរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី (qdnd.vn)

        Vovworld-នាព្រឹកថ្ងៃទី១៦ឧសភា នៅទីក្រុងហាណូយ​នាយករដ្ឋមន្ត្រី
​រដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីសន្និសីទបូក​សរុប​រយៈពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី(២០១០-២០១៤)​​និង
ពិភាគ្សាដំណោះស្រាយលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥។

        នៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ប្រធានគណៈ​កម្មាធិការ
​បញ្ជា​ណែនាំកម្មវិធីគោលដៅជាតិកសាងជនបទថ្មីបានអះអាងថា មេរៀនបទ​ពិសោធន៍ច្នៃប្រឌិតជាច្រើនត្រូវបានដកចេញក្នុងអំឡុង៣ឆ្នាំអនុវត្តនិងនាំមក​ជោគជ័យជាជំហានដំបូងគួរឲ្យកត់សម្គាល់។

        “ការកសាងជនបទថ្មីបានក្លាយទៅជាចលនាស៊ីជម្រៅក្នុងទូទាំងប្រទេស
ត្រូវបានប្រព័ន្ធនយោបាយទាំងមូលចូលរួមបញ្ជាណែនាំនិងត្រូវបានប្រជាជន
ស្រុះចិត្តគំនិតអនុវត្តដោយផ្ទាល់។ គោលដៅនៅចំពោះមុខរបស់យើងគឺដល់ឆ្នាំ​២០១៥ឃុំចំនួន២០%ទទួលបានបទដ្ឋានជនបទថ្មី។ នេះជាគោលដៅខ្ពស់ប៉ុន្តែ​យើងត្រូវប្តេជ្ញាទទួលបានលទ្ធផលខ្ពស់បំផុត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ