សន្និសីទបូកសរុបរយៈពេល៥ឆ្នាំនៃការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ
(VOVWORLD) - នាព្រឹកថ្ងៃទី១០ខែវិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តី - ប្រធានគណៈចង្អុលការអន្តរផ្នែកទទួលបន្ទុកការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ លោក Trinh Dinh Dung បានអញ្ជើញជាអធិបតីសន្និសីទទូទាំងប្រទេសសំដៅបូកសរុបរយៈពេល៥ ឆ្នាំ នៃការអនុវត្តគម្រោង រៀបចំរចនាសម្ព័ន្ធឡើងវិញផ្នែកកសិកម្ម។
ទិដ្ឋភាពនៃសន្និសីទ |
ក្រោយរយៈពេលប្រាំឆ្នាំនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញនោះ វិស័យកសិកម្មទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់។ ផលិតកម្មកសិកម្មត្រូវបានផ្លាស់ប្តូរដើម្បីនាំមកនូវគុណសម្បត្តិសមស្របទៅនឹងតម្រូវការទីផ្សារនិងការបន្សាំ ទៅនឹងការប្រែប្រួលអាកាសធាតុ។ ផលិតផលកសិកម្មវៀតណាមមានវត្តមាននៅឯប្រទេសនិងតំបន់ដែនដីចំនួន ១៨០ ហើយតម្លៃប្រាក់នាំចេញទទួលបាន៣១,៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ពោលគឺកើនឡើង ៥១,២% ប្រៀបនឹងរយៈពេល ៥ ឆ្នាំមុននេះ។
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong បានឱ្យដឹងថា៖ “បន្តការរៀបចំរចនាសម្ព័ន្ធឡើងវិញវិស័យកសិកម្មតាមរយៈការពិនិត្យឡើងវិញមុខទំនិញនីមួយៗ ដើម្បី ផ្តោតលើគ្នាក្រុមទំនិញដែលប្រទេស វៀតណាមមានឧត្តមភាពនិងក្រុមមុខទំនិញដែលពិភពលោកកំពុងមានតម្រូវការខ្ពស់។ នៅលើមូលដ្ឋាននេះ ត្រូវអនុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅក្នុងដំណាក់កាលទាំងអស់ ព្រមទាំងបច្ចុប្បន្នកម្មរាល់កត្តាទាន់សម័យ ជាពិសេសកម្មវិធីអនុវត្តបច្ចេកវិទ្យា៤.០ ដើម្បីផលិតមុខទំនិញប្រកបដោយប្រសិទ្ធិភាពនិងចីរភាព”។
ថ្លែងមតិនៅទីនេះឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានលើកឡើងថា ការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ បានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាមួយចំនួននៃវិស័យកសិកម្មកសិករនិងជនបទ ហើយនេះជាភារកិច្ចសំខាន់ខ្លាំងណាស់៕