សន្និសីទបូកសរុបរយៈពេល៥ឆ្នាំអនុវត្តច្បាប់សហករណ៍ឆ្នាំ២០១២

(VOVWORLD) -នាព្រឹកថ្ងៃទី៦ធ្នូនៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue ប្រធានគណៈកម្មាធិ ការបញ្ជាណែនាំការផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍ សេដ្ឋកិច្ចសមូហភាព សហករណ៍ បានអញ្ជើញជាអធិបតីសន្និសីទបូកសរុប រយៈ ពេល៥ឆ្នាំ អនុវត្តច្បាប់សហករណ៍ឆ្នាំ២០១២។ 
សន្និសីទបូកសរុបរយៈពេល៥ឆ្នាំអនុវត្តច្បាប់សហករណ៍ឆ្នាំ២០១២ - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Nguyễn Dân –TTXVN)

នៅក្នុងសន្និសីទនេះ តំណាងទាំង អស់បានអះអាងថា ច្បាប់សហករ ណ៍ឆ្នាំ២០១២ បានបង្ហាញនូវការត្រិះរិះថ្មី អំពី រូបសណ្ឋានសហករណ៍បែបថ្មី រួមចំណែកពង្រឹងទំនាក់ទំនងផលិតកម្ម សមស្រប ជាមួយនឹងយន្តការទីផ្សារ ក្នុងបរិបទធ្វើសមាហរណកម្មអន្តរជាតិ។ រហូតមកដល់ ពេលនេះ លើទូទាំងប្រទេសមានសហករណ៍ចំនួន១៩ពាន់ ទាក់ទាញការចូលរួម របស់កសិករជាង៦លាននាក់ កើន៥៨៣សហករណ៍បើប្រៀបនឹងឆ្នាំ ២០១៣។ ហើយការផ្លាស់ប្តូរសហការណ៍តាមច្បាប់សហករណ៍ឆ្នាំ២០១២ ត្រូវបានអនុវត្ត ព្រមៗគ្នាលើទូទាំងប្រទេស។

        ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បាន អញ្ជើញប្រគល់គ្រឿងឥស្សិយយសពលកម្មថ្នាក់ទី៣និងប័ណ្ណសរសើររបស់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសម្រាប់សមូហភាពចំនួន៧និងបុគ្គលចំនួន២រូបដែល មានស្នាដៃឆ្នើមក្នុងការប្រតិបត្តិច្បាប់សហករណ៍ ២០១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ