|
រូបថរ VOV |
Vovworld- សន្និសីទបូកសរុប១០ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេស៣៦របស់ការិយា
ល័យនយោបាយស្តីពីការងារជនវៀតណាមនៅឯបរទេសនឹងបានធ្វើឡើង
ក្នុងរយះពេល២ថ្ងៃគឺថ្ងៃទី២០និង២១ឧសភានៅរដ្ឋធានីហាណូយប្រទេស
វៀតណាម។នេះជាព័ត៌មានដែលបាននាំចេញក្នុងសន្និសីទកាសែតរៀបចំ
ដោយគណះកម្មាធិការរដ្ឋទទួលបន្ទុកការងារជនវៀតណាមនៅឯបរទេស
នាព្រឹកថ្ងៃទី១៥ឧសភា២០១៤។
ថ្លែងមតិជាមួយអ្នកសារព័ត៌មានលោក Nguyen Thanh Son អនុរដ្ឋមន្រ្តី
ក្រសួងការបរទេសនិងជាប្រធាន គណះកម្មាធិការរដ្ឋទទួលបន្ទុកការងារ
ជនវៀតណាមនៅឯបរទេសអោយដឹងថា៖
“ សមិទ្ឋិលេចធ្លោដែលទទួលបាននាពេលកន្លងទៅគឺយើងផ្សពផ្សាយបាន
របបគោលនយោបាយសារវន្តមួយចំនួនដែលបំពេញបានបំណងរបស់
ជនវៀតណាមនៅឯបរទេស។បណ្តាស្ថាប័នសារព័ត៌មានបានធ្វើការវិភាគ
បំភ្លឺការទទួលខុសត្រូវរបស់រដ្ឋរដ្ឋាភិបាលនិងប្រជាជននៅក្នុងប្រទេសចំពោះ
ជនវៀតណាមនៅឯបរទេស។ “
សន្និសីទលើកនេះប្រមូលប្រផ្តុំវាយតំលៃ១០ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេស៣៦របស់ការិយាល័យនយោបាយស្តីពីការផ្តួចផ្តើមគំនិតគោលនយោ
បាយរបស់បក្សកម្មុយសិស្តវៀតណាមរដ្ឋវៀតណាមចំពោះជនវៀតណាមនៅឯបរទេសការជួយឧបត្ថម្ភកសាងសហគមន៍សាមគ្គីភាពអភិវឌ្ឍន៍និង
ធ្វើសមាហរណកម្មចូលប្រទេសសាម៉ីឆ្ពោះទៅមាតុប្រទេស។ល៕